ប្រិយ​មិត្ត​អ្នក​គាំទ្រ​បាល់ទាត់​ពិត​ជា​ស្គាល់​ Recardo Quarema ច្បាស់​ហើយ​ពីព្រោះ​កីឡាករ​ម្នាក់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ពូកែ​បញ្ជូន​បាល់​បំភ័ន្ត​ភ្នែក​គូ​ប្រកួត​ក៏​ដូច​ជា​ពូកែ​ទាត់​បាល់​ហ្វ្រីឃីក​ផង​ដែរ។

អតីត​កីឡាករ​របស់ ​Chelsea រូប​នេះ​​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​បំផុត​ក្នុង​ជំនួប​ប្រកួត​ Istanbul Derby ក្នុង​នាទី​៧៧​នៅ​ពេល​ដែល​កីឡាករ​រូប​នេះ​ប្រើ​ក្បាច់​ទាត់​បញ្ចូល​ទី​មួយ​យ៉ាង​ឡូយ​ ដោយ​ប្រើ​ជើង​ស្ដាំ​ ខណៈ​បាល់​ត្រូវ​ទាត់​ជើង​ឆ្វេង​សោះ។

ក្បាច់​ Trivela​ គឺ​ជា​តិកនិក​មួយ​ដែល​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ​ប្រើ​យូរ​មក​ហើយ​​ៗ ​រូប​គេ​ក៏​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្បាច់​ទាត់​បាល់​មួយ​នេះ​ផង​ដែរ។ ​ចុះ​បើ​កីឡាករ​ម្នាក់​នេះ ​ទាត់​អញ្ចឹង​ នរណា​ទៅ​អាច​ទៅ​ចាប់​ថ្នាក់​បាន ខណៈ​ដែល​បាល់​មាន​ល្បឿន​ខ្លាំង​ទៀត​នោះ?

Quaresma ក៏​បាន​បន្ថែម​គ្រាប់​បាល់​ទី​២​មួយ​គ្រាប់​ទៀត​ ​ក្នុង​ម៉ោង​បន្ថែម​មាន​របួស​ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ ក្រុម​ Besiktas ឈ្នះ​Fenerbahce ៣​ទល់​១៕