Real Madrid បាន​រក​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្លួន​វិញ​ហើយ​ ​​ពិសេស​ក្នុង​គ្រប់​ការ​ប្រកួត​ដែល​មាន​ Lucas Vazquez លេង​ក្នុង​ទីលាន​ជាមួយ​នឹង​សមត្ថភាព​បង្កើត​ឱកាស។

តាម​ពិត​ទៅ​! ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​អេស្ប៉ាញ​ពិត​ជា​ធ្វើ​បាន​ល្អ​ស្រាប់​ទៅ​ហើយ​ក្នុង​រដូវ​កាល​នេះ​ ដោយ​រូប​គេ​មាន​កំណត់​ត្រា​នាទី​ក្នុង​នៃ​ការ​បញ្ជូន​បាល់​ល្អ​ជាង​គេ​បំផុត​ ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​លេង​នៅ​លីក​កំពូល​ទាំង​៥​មាន​ Premier League, La liga, Bundesliga, Serie Aនិង​Ligue 1។

បន្ទាប់​ពី​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​៦​ដង​ក្នុង​រដូវ​កាល​នេះ​ កីឡាករ​វ័យ​២៦​ឆ្នាំ​បញ្ជូន​បាល់​បាន​មួយ​ដង​ក្នុង​ចំណោម​១៣៥.៧១​នាទី​​ដែល​នេះ​ គឺ​ជា​តួលេខ​មួយ​ល្អ​ជាង​គេ​បំផុត​ក្នុង​រដូវ​កាល​នៅ​លីគ​ក្នុង​ស្រុក​នីមួយៗ។

ចំណែក​កីឡាករ​បន្ទាប់​មក​ទៀត​ដែល​មាន​កំណត់​ត្រា​ល្អ​ដែរ​គឺ​ Neymar​ មាន​ស្ថិតិ​ ១៣៧.៣៧​នាទី​ ខណៈ​ដែល ​Messi ១៨២.៥​នាទី​មួយ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​មួយ៕