ក្រុម​កាំភ្លើង​ធំ​ ​Arsenal បាន​ប្រកួត​ចាញ់​ក្រុម​ Bournemouth ក្នុង​លទ្ធផល​២​ទល់​១​ក្នុង​ពាន ​Premier League សប្ដាហ៍​ទី​២៣​មុន​នេះ​បន្តិច។

ការ​ប្រកួត​នៅ​វគ្គ​ទី​១​គ្មាន​ការ​បំបែក​ពង​មាន់​គ្នា​នោះ​ទេ ​ប៉ុន្តែ​ចូល​ដល់​វគ្គ​ទី​២​នាទី​៥២​ទើប​ខ្សែ​ការពារ​ស្លាប ​Hector Bellarin រក​បាន​មួយ​គ្រាប់​ឲ្យ ​Arsenal ។ ប៉ុន្តែ​នៅ​នាទី​៧០​ខ្សែ​ប្រយុទ្ធ​ Callum Wilson របស់​ម្ចាស់​ផ្ទះ ​Bournemouth រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ។

មិន​អស់​ចិត្ត​! Jordan Ibe បន្ថែម​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ AFC Bournemouth មួយ​គ្រាប់​ទៀត​នៅ​នាទី​៧៤​ផ្ដាច់​យក​បី​ពិន្ទុ​ពី​Arsenal តែ​ម្ដង​ក្រោយ​លទ្ធផល​នេះ​រក្សា​ដល់​ចប់​ការ​ប្រកួត។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម​កាំភ្លើង​ធំ​ដែល​ដឹកនាំ​បណ្ដោះ​អាសន្ន​ដោយ​គ្រូ​ជំនួយ Steve Bould ក្រោយ​លោក Arsene Wenger ជាប់​ពិន័យ​ដោយ​សារ​ FA ធ្លាក់​មក​លេខ​៦​ក្នុង​តារាង ​Premier League ​មាន​៣៩​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​លេខ​៥ ​Tottenham ៥​ពិន្ទុ៕

[youtube id=”H4S7KjsCLJ0″]