ការប្រកួតរវាង Liverpool និង Man City កាលពីយប់មិញពិតជាកក្រើកដោយក្រុមទាំងពីរមានការទាត់បញ្ចូលទីគ្នាដល់ទៅ៧គ្រាប់គឺ Liverpool ៤គ្រាប់ និងMan City ៣គ្រាប់។
គ្រាប់បាល់ទាំងអស់របស់ Liverpool រកបានដោយ Alex Oxlade-Chamberlianនាទីទី៩ Roberto Firmino នាទី ៥៩ Sadio Mane នាទី៦១ និង Mohamed Salah រកបានគ្រាប់ទីបួននៅនាទី៦៨។ចំណែកបីគ្រាប់របស់ក្រុមកំពូលតារាងMan City រកបានដោយកីឡាករ Leroy Sane នាទី៤០ Bernardo Silva នាទី៨៤និង IIKay Guendogan នាទី៩០។
លទ្ធផលនេះបានធ្វើឲ្យ Liverpool គឺជាក្រុមក្នុង Premier League ដំបូងគេដែលបញ្ចប់កំណត់ត្រាឈ្នះរហូតក្នុងពានលីកកំពូលអង់គ្លេសរបស់Man City នៅរដូវកាលនេះ។
Liverpool ឡើងមកលេខ៣មាន៤៧ពិន្ទុដោយទម្លាក់ Chelsea ទៅលេខ៤វិញដោយផលចំណេញគ្រាប់បាល់។ ចំណែកMan City នៅឈរកំពូលតារាងដដែលយ៉ាងរំភើយ៕
[youtube id=”Kbg777rhMrA”]