Lionel Messi បាន​​បំបែក​កំណត់​ត្រា​រក​គ្រាប់​បាល់​ក្នុង​លីក​ច្រើន​បំផុត ​ក្នុង​លីក​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​ដ៏​យូរ​អង្វែង​របស់​Gerd Muller ​ហើយ។

Super Star របស់​ Barcelona ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​កំណត់​ត្រា​នៃ​ការ​ចូល​លេង​​របស់​ខ្លួន​ជាមួយ​ក្លឹប​គឺ​លើក​ទី​៤០០​ឲ្យ​Barca ទល់​នឹង ​Levante កាល​ពី​សប្ដាហ៍​មុន​​ នឹង​ជា​គ្រាប់​បាល់​លើក​ទី​៣៦៥​ក្នុង​ La liga ផង​ដែរ។​ ប៉ុន្តែ​ការ​រក​បាន​គ្រាប់​បាល់​ទល់​នឹង​ Real Sociedad កាល​ពី​យប់​មិញ​ធ្វើ​ឲ្យ​គេ​បំបែក​កំណត់​ត្រា​របស់​វីរបុរស​បាល់​ទាត់​ម្នាក់។

ការ​ស៊ុត​ហ្វ្រីឃីក​មួយ​ជើង​ឆ្វេង​ចម្ងាយ​២៥​យ៉ាដ​ បញ្ចូល​ទី​​បាន​ធ្វើ​ឲ្យ​រូប​គេ​លើស​កំណត់​ត្រា​របស់​ Gerd Muller ដែល​រក​បាន​៣៦៥​គ្រាប់​​អំឡុង​ឆ្នាំ ១៩៦៤ដល់​ ១៩៧៩​ឲ្យ ​Beyern Munich។

អតីត​កីឡាករ​អាល្លឺម៉ង់​រូប​នេះ​លេង​ឲ្យ​ Bayern Munich ចាប់​ពី​ឆ្នាំ​១៩៦៤​ដល់​១៩៧៩​រក​បាន​៣៦៥​គ្រាប់​ក្នុង​ចំណោម​៤២៧​ដង៕

 

[youtube id=”9u_2lB9KwXQ”]