Manchester United ​ត្រូវ​បាន​​អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​និង​វីរបុរស​ Chelsea លោក​ Frank Lampard ចាត់​ទុក​ជា​ក្លឹប​មួយ​ជា​គូប្រជែង​ធំ​បំផុត ​ក្នុង​ឈ្នះ​ពាន​Premier League ។​នេះ​បើ​តាម​សម្ដី​របស់​គាត់​និយាយ​ក្នុង​វិទ្យុ​ talkeSPORT។

អតីត​ខ្សែ​បម្រើ​ក្លឹប​តោ​ខៀវ​រូប​នេះ បាន​ចំណាយ​ពេល​មួយ​រដូវ​កាល​ជាមួយ​ក្រុម​សំពៅ​ខៀវ​ មាន​អារម្មណ៍​ថា​ក្រុម​របស់​លោក​ Pep Guardiola ពិត​ជា​បាន​ពង្រឹង​កីឡាករ​បាន​ច្រើន​ ហើយ​ពួក​គេ​នឹង​ប្រកួត​ប្រជែង​ខ្លាំង​ជាមួយ​ក្រុម​របស់​លោក​ Antonio Conte ក្នុង​ការ​ការពារ​ដំណែង​ជើង​ឯក។

បែប​ណា​ក្ដី​ Lampard ក៏​បាន​សង្កត់ធ្ងន់​បន្ថែម​ថា Manchester United និង ​Tottenham ក៏​ជា​បញ្ហា​ដល់​អតីត​ក្រុម​របស់​លោក​ដែរ​ក្រោយ​ ពួក​គេ​ពង្រឹង​ក្រុម​ជា​ថ្មី​​និង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​មុន​បើក​រដូវ​កាល​។ គាត់​បាន​និយាយ​ទៅ​កាន់​ Weekend Sport Breakfast យ៉ាង​ដូច្នេះ៖” វា​ពិត​ជា​ឆ្នាំ​មួយ​ដ៏​ពិបាក​​ប៉ុន្តែ​ខ្ញុំ​គិត​ថា​Man City គឺ​ជា​បញ្ហា​ធំ​ជាង​គេ​។ ពួក​គេ​បាន​ត្រឹម​ខក​ចិត្ត​កាល​ពី​រដូវ​កាល​មុន​ ប៉ុន្តែ​ពួក​គេ​នឹង​ត្រឡប់​មក​វិញ​ដោយ​ភាព​ខ្លាំង។

អ្នក​បាន​ឃើញ​សញ្ញា​វិជ្ជមាន​ខ្លះៗ ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល​ ពី​របៀប​ដែល​ពួក​គេ​លេង​។ នៅ​លើ​ក្រដាស​ពួក​គេ​​កំពុង​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​កាន់​តែ​ខ្លាំង​​។ ដូច្នេះ​ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​ជា​ក្រុម​មួយ​ដែល​ប្រកួត​ប្រជែង​ខ្លាំង​បំផុត​នៅ​Premier League” Lampard បន្ថែម។

លោក​បាន​បន្ត “ Manchester Utd ក៏​មិន​ណយ​ដែរ​ហើយ​លោក​Jose Mourinho កំពុង​សាងសង់​ក្រុម​មួយ​ហើយ​អ្នក​ពិត​ជា​ដឹង​ថា​ពួក​គេ​ត្រូវ​ការ​អី។ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​រះ​ម្ដង​ទៀត។ Spurs ពិត​ខ្លាំង​ ទោះ​បី​មិន​បាន​ទិញ​ចូល​កីឡាករ​ល្អ​ក្ដី​តែ​ពួក​គេ​មិន​ស្រុត​ចុះ​នោះ​ទេ​។​រដូវ​កាល​ក្រោយ​មាន​តែ​ក្លឹប​ទាំង​បួន​នេះ​ប៉ុណ្ណោះ​ដែល​ប្រកួត​ប្រជែង​ខ្លាំង​ជាង​គេ”