ជីវិតក្នុងបាល់ទាត់មានច្រើនណាស់ ហើយក្នុងពិភពបាល់ទាត់ គឺពេញទៅដោយរឿងរ៉ាវដែលកើតចេញផលការប្រឹងប្រែងរហូតជោគជ័យ។ ពេលខ្លះ វាអាចកើតឡើងដោយសារឱកាស សំណាង និងការជ្រោមជ្រែង។
ថ្ងៃនេះសូមលើកយកប្រវត្តិកីឡាករម្នាក់ ដែលល្បីបំផុតក្នុងពិភពលោក ដែលទើបតែផ្ទេរទៅលេងនៅ Manchester United ប៉ុន្តែកាលពី១៥ឆ្នាំមុន បុរសម្នាក់នេះកំពុងតែដោះទាល់ពីភាពក្រីក្រ ដោយរស់នៅនិងធ្វើជាកម្មករលាងឡានក្នុងហ្គារ៉ាសមួយនៃទីក្រុង Tocopilla។
នេះគឺជារឿងនៃការតស៊ូរបស់ Alexis Sanchez ដែលក្លាយជាអ្នកក្លាហានក្នុងពិភពលោកបាល់ទាត់ តស៊ូជម្នះរហូតមានសភាពដូចបច្ចុប្បន្ន។
ថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ១៩៩៨ ក្នុងតំបន់វាលខ្សាច់ភាគខាងជើងទីរួមខេត្ត Tocopilla ចាប់ឆ្នេរនៃមហាសមុទ្រប៉ាស៊ីហ្វិក Alexis Alejandro បានកើតឡើងក្នុងគ្រួសារត្រកូលកម្មករ។ Sanchez ជាកូនរបស់អ្នកស្រី Martina Sanchz និងមានបងប្អូនបីនាក់ទៀត។ ឪពុករបស់ Sanchez បានចាកចេញពីគ្រួសារដ៏ក្រីក្រនេះ ដោយទុកឲ្យពួកគេនៅកំព្រា ហើយសម្ពាធនៃការអត់ឃ្លានកាន់តែកើនឡើង។
សំរាមព័ទ្ធជុំវិញផ្ទះ ដ៏តូចមួយក្នុងតំបន់អាធិបតេយ្យនៃសង្កាត់ Antofagastaដែលធ្វើឲ្យពួកគេពិបាករស់នៅ និងធ្វើការ។តែយ៉ាងណា Alexis មិនបានចូលរៀនដូចគេទេ គឺជួយធ្វើការម្ដាយដើម្បីរកអង្គរច្រកឆ្នាំង។ តំបន់ជុំវិញដែលគ្រួសាររបស់Alexis របស់នៅត្រូវបានគេហៅថា ក្រុមវណ្ណៈថ្នាក់កណ្ដាលរបស់អារក្ស ជាកន្លែងស្ងប់ស្ងាត់។ ប៉ុន្តែ Alexis ដែលមានក្មេងនៅតែមានក្ដីសុបិនដ៏ល្អមួយ។
Alexis បានសន្យាជាមួយម្ដាយរបស់គាត់ មុនពេលសន្សំលុយទិញស្បែកជើងបាល់ទាត់ដំបូងរបស់ខ្លួនថា៖”ខ្ញុំនឹងក្លាយជាកីឡាករបាល់ទាត់ល្អបំផុតក្នុងពិភពលោក។ អ្នកស្រី Martinez បានលឺម្ដងហើយម្ដងទៀត ពីសម្ដីរបស់កូនប្រុសគាត់ហើយគាត់ធ្វើការមិនដែលឈប់ទេគឺប្ដូររហូត។ តំបន់ Tocopilla ជាកន្លែងលាងសម្អាត និងនេសាទត្រីហើយអ្នកស្រីបានធ្វើកិច្ចការទាំងអស់នេះ។ ភ្លាមៗនោះអ្នកស្រីបានឃើញពីភាពប្រឹងប្រែងរបស់កូនគាត់ក្នុងការធ្វើការ ដើម្បីទិញស្បែកជើងបាល់ទាត់ហើយគាត់ក៏មិនបង្អាក់ដំណើរការរបស់កូនប្រុសដែរ។
Alexis បាននិយាយកាលពីឆ្នាំ ២០១៣ថា៖”ខ្ញុំបាននិយាយទៅកាន់ម្ដាយរបស់ខ្ញុំ ថាកុំបារម្ភ!ខ្ញុំនឹងក្លាយជាកីឡាករបាល់ទាត់ហើយអ្វីៗនឹង សម្រេចបានយ៉ាងរលូន យើងនឹងមានលុយច្រើន” ហើយគាត់បានសើច។ គាតតែងតែធ្វើតាមបំណងរបស់ខ្ញុំជានិច្ច”។
នៅវ័យ៨ឆ្នាំ Alexis បានចូលរួមជាមួយក្លឹបបាល់ទាត់ក្នុងតំបន់មួយគឺ Araujo ដែលជាកន្លែងដំបូងបំផុត ដែលរូបគេទទួលបានអំណោយស្បែកជើងមួយគូរ ពីចៅហ្វាយក្រុង Tocopilla។ មុនចូលវ័យ១០ឆ្នាំ Sanchez ជាអ្នករកស៊ីចិញ្ចឹមគ្រួសារដោយ សុំគេលាងឡាននៅកន្លែងមួយជិតផ្នូរខ្មោច និងបានសន្សំលុយបានខ្លះពីការឲ្យធីបរបស់អតិថិជនលាងឡាន។កាលនោះការពូកែសម្ដី នឹងភាពគួរឲ្យស្រឡាញ់ធ្វើឲ្យគេពេញចិត្តគ្រប់គ្នាហើយតែងតែបានលុយធីបរហូត។
ក្នុងទីលានបាល់ទាត់ គ្រូបង្វឹកក្នុងតំបន់នោះមានមើលឃើញពីសមត្ថភាពរបស់គាត់ ហើយហៅគាត់ទៅលេងពានមួយក្នុងតំបន់។ ការប្រកួតពានរង្វាន់ក្នុងសហគមន៍នោះ គ្រូបង្វឹកបានឲ្យលុយតែ Alexis បានបដិសេធយកឲ្យចង់បានតែស្បែកជើង បាល់ និងអាវបាល់ទាត់មួយសម្រាប់ប៉ុណ្ណោះ។ ពេលបានបាល់ និងទំនេរពីការងាររូបគេពាក់តែងតែលេងបាល់លើផ្លូវថ្នល់ សូម្បីតែតែក្នុងបរិវេណពន្ធនាគារនៅជិតនោះ។
មិនយូរប៉ុន្មាន រូបគេមានឱកាសថ្មីមួយក្នុងជីវិត។ ក្នុងឆ្នាំ២០០៣ បន្ទាប់ពីបង្ហាញថ្វីជើងបានល្អពេញប្រទេសឈីលី រូបគេបានយល់ព្រមចូលលេងក្នុងសាលាបាល់ទាត់យុវជនថ្នាលមួយគឺ Cobrelao ដែលស្ថិតក្នុងតំបន់វាលខ្សាច់ Atacama នៃទីក្រុង Calama។ សមត្ថភាពកាន់តែកើនឡើងហើយត្រឹមតែ២ឆ្នាំប៉ុណ្ណោះ រូបគេបានដំឡើងឲ្យមកលេងក្នុងក្លឹបមួយនៅលីកកំពូលស៊ីលី។
លោក Jaime Cortes អ្នកកាសែតម្នាក់បានដាក់ឈ្មោះក្រៅមួយឲ្យ Sanchez គឺ El Nino Maravilla ។ ត្រឹមកូនក្មេងវ័យ១៦ឆ្នាំរាងជាកូនក្មេង គំនិតក៏ក្មេង តែបានលេងក្នុងលីកកំពូលឈីលីវាជារឿងមួយដែលល្អ។ គ្រួសារបានប្រសើរបន្តិច មាននំប៉័ងហូបគ្រប់គ្រាន់ ហើយគាត់ក៏បោះជំហានតាមការសន្យា ចំពោះម្ដាយគាត់ដោយមកលេងនៅក្រុម Udinese ក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលីកាលពីឆ្នាំ ២០០៦។
ប៉ុន្តែរូបគេទៅលេងខ្ចីជើងនៅក្លឹប Colo-Colo និង River Plate បានធ្វើគាត់មានឈ្មោះល្បីល្បាញក្នុងតំបន់អាមេរិកខាងត្បូងមុនពេលចាកចេញទៅអ៊ីតាលីវិញក្នុងឆ្នាំ ២០០៨។ រឿងរ៉ាវរបស់ Alexis Sanchez កើតចេញពីក្មេងម្នាក់ដែលប្រឹងប្រែងបំផុត។
ការប្រឹងហ្វឹកហាត់ធ្វើការធ្ងន់នៅក្លឹប Udinese របស់អ៊ីតាលីបានផ្ដល់ឱកាសឲ្យគាត់បានទៅលេងនៅ Barcelona ដែលជាកន្លែងរូបគេ បានធ្វើជាមួយគ្រូបង្វឹកល្អបំផុតក្នុងពិភពលោក Pep Guardiola។ បន្ទាប់មកបានជួយជម្រើសជាតិឈ្នះពាន Copa Amrerica ២ជាប់ៗគ្នា ហើយជាកីឡាករស្ថិតក្នុងបេះដូងរបស់អ្នកគាំទ្រនៅកីឡដ្ឋាន Emirates Stadium ។
ពេលនេះរូបគេកំពុងផ្ដោតសំខាន់ហ្វឹកហាត់ជាមួយក្រុមបិសាចក្រហម ក្រោមការបង្វឹករបស់លោក Jose Mourinho ។ ចេញពីបាតដៃទទេ ហើយសម្រេចស្នាដៃដ៏ច្រើនបំផុតនេះគឺជាការប្រឹងប្រែង។ ប៉ុន្តែរឿងគឺមិនទាន់ចប់ទេ…………………………..៕