ក្រុមចចក Wolverhampton Wanderer បានចុះកុងត្រារយៈពេល៤ឆ្នាំជាមួយនឹងអ្នកចាំទីដៃទី១របស់ព័រទុយហ្គាល់ Rui Patricio ក្រោយពីទើបផ្តាច់កុងត្រាជាមួយ Sporting Lisbon កាលពីពេលថ្មីៗនេះ។

ក្រុមចំណូលថ្មីរបស់ Premier League បានតាមចែចូវកីឡាករវ័យ៣០ឆ្នាំខាងលើរយៈពេលជាង១ខែទៅហើយ ក្រោយពីរូបគេបានផ្តាច់កុងត្រានៅក្លឹបចាស់បន្ទាប់ពីមានហេតុការណ៍អ្នកគាំទ្របានធ្វើការវាយប្រហារនៅកន្លែងហ្វឹកហាត់។

Patricio ឋិតនៅក្នុងចំណោមកីឡាករ៧រូបរបស់ Sporting ដែលរួមមាន William Carvalho, Gelson Martins, Rafael Leao និង Bruno Fernandes ដែលបានផ្តាច់កុងត្រា ខណៈប្រធានក្លឹប Bruno de Carvalho កំពុងតែត្រៀមប្តឹងចំពោះករណីនេះផងដែរទៅកាន់សហព័ន្ធបាល់ទាត់ផងដែរ។ ដោយឡែក Wolverhampton ជឿជាក់ថាការផ្ទេររបស់ខ្លួនគឺស្របច្បាប់។