តាមប្រភពពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា Cristiano Ronaldo ចង់ឲ្យ Real Madrid ដក Gareth Bale និង Karim Benzema ចេញពីជម្រើសដំបូង១១នាក់ហើយដាក់ Isco និង Asensio ជំនួសដំណែងវិញ។
តារាបាល់ទាត់របស់ព័រទុយហ្គាល់ជឿថា មិត្តរួមក្រុមសញ្ជាតិវែលរបស់ខ្លួនមិនគួរបានធានាឲ្យជាប់ជម្រើសដំបូង១១នាក់នោះទេ ដោយសារតែទម្រង់លេងធ្លាក់ចុះនិងភាពមាំមួនមិនទាន់គ្រប់គ្រាន់។ កីឡាករវ័យ២៨ឆ្នាំបានក្លាយជាកីឡាករសំខាន់ម្នាក់សម្រាប់ស្ដេចក្រោយចេញពីមាន់ខ្នាយមាសកាលពីឆ្នាំ ២០១៣ប៉ុន្តែកាលពីប៉ុន្មានខែចុងក្រោយនេះ រូបគេកំពុងស្ថិតក្នុងសម្ពាធខ្លាំងដោយសារ Isco និង Marco Asensio ឡើងជើងខ្លាំង។
ដូចនេះហើយបានជាកីឡាករវ័យ៣២ឆ្នាំជឿថាកីឡាករវ័យក្មេងទាំងពីររូបនេះត្រូវតែលេងឲ្យមានញឹកញាប់នេះបើតាមប្រភព Don Balon។ Isco ជំនួសកន្លែង Bale ដែលរងរបួសកែងជើងនិងសាច់ដុំកំភួនជើង បានបង្ហាញទម្រង់លេងល្អ ខណៈពេល Asensio ទាត់បញ្ចូលទីក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ហើយរកគ្រាប់បាល់បាន២គ្រាប់តាមស្មើក្រុមValencia។
កាសែតខាងលើក៏បានបញ្ជាក់ដែរថា Ronaldo ចង់ឲ្យ Zidane ពិចារណាដកខ្សែប្រយុទ្ធបារាំង Karim Benzema ដែលអាចនិយាយបានថាចង់បំបែកប្រព័ន្ធប្រយុទ្ធ BBC ទៅជា CIA វិញ។