ក្លឹប​ស្ដេច​ស Real Madrid បាន​បញ្ជាក់​ថា​ Jesus Vallejo នឹង​មក​ជំនួស​ Pepe ក្នុង​ដំណែង​ខ្សែ​ការពារ​កណ្ដាល​ឈុត​ធំ​រដូវ​កាល​២០១៧/២០១៨​។

អំឡុង​ពេល​ពាក់​កណ្ដាល​រដូវ​កាល​ដំបូង ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្លឹប​អាល្លឺម៉ង់  Eintracht Frankfurt ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ ​ត្រូវ​បាន​គេ​ដឹង​ថា​អាច​នឹង​បន្ត​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​ Bundesliga រហូត​ដោយ​សារ​ទម្រង់​របស់​គេ​អភិវឌ្ឍន៍​យឺត ​ពី​ព្រោះ​តែ​របួស​កាល​ពី​ខែ​កុម្ភៈ។

ខណៈ​ពេល​ដែល ​Pepe ចាក​ចេញ​ពី​កីឡដ្ឋាន Estadio Santiago Bernabeu ​ហើយ​ក្លឹប​មិន​ចាំ​បាច់​ចំណាយ​លុយ​ទិញ​ខ្សែ​ការពារ​ថ្មី​នោះ​ទេ​ ដោយ​សារ​ក្លឹប​មាន​យុវជន​របស់​ខ្លួន​ល្អ​ស្រាប់ ​ហើយ ​Zidane នឹង​ផ្ដល់​ឱកាស​ឲ្យ ​ Vallejo ​ប្រជែង​យក​តំណែង​កីឡាករ​ចាស់​មាន​ដូច​ជា៖ Sergio Ramos, Raphael Varane និង  Nacho Fernandez ក្នុង​តំបន់​ការពារ។

ទំនាក់​ទំនង​រវាង ​Real Madrid និង​កីឡាករ​វ័យ​២០​ឆ្នាំ ​ចាប់​ផ្ដើម​គេ​ដឹង​ស្ទើរ​ពេញ​មួយ​រដូវ​កាល​ហើយ ​​ដោយ​គេ​គ្រាប់​តែ​រំពឹង​ថា​ តើ​កីឡាករ​ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​ U21 អេស្ប៉ាញ​រូប​នេះ​បំពេញ​តួនាទី​បាន​កម្រិត​ណា៕