Luiz Figo បាន​ត្រឡប់​មក​លេង​នៅ​ Real Madrid វិញ​ក្នុង​កីឡដ្ឋាន​ Bernabeu កាល​ពី​ថ្ងៃ​អាទិត្យ​​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​វ័យ​ចាស់​ជាមួយ ​Roma ដោយ​ការ​ប្រកួត​នេះ​ក្រុម​​ Real Madrid Legend ឈ្នះ ​Roma Legend ៣​ទល់​០។​តែ​យ៉ាង​ណា​អតីត​កីឡាករ​រូប​នេះ ​បាន​និយាយ​ទាក់ទង​ទៅ​នឹង​ប្រធាន​បទ​កីឡាករ​បច្ចុប្បន្ន​ផង​ដែរ។

ក្រោយ​ចប់​ការ​ប្រកួត​អតីត​កីឡាករ​របស់ ​Real Madrid រូប​នេះ​បាន​និយាយ​បែប​ផ្ដល់​ដំបូន្មាន​ឲ្យ ​James Rodriguezនិង​អំពី​ Real Madrid ផង​ដែរ។ មាន​ព័ត៌មាន​ជា​ច្រើន​និយាយ​ពី​ប្រធាន​ក្រុម​ជម្រើស​កូឡុំប៊ី​នឹង​ចាក​ចេញ​ពី ​Real Madrid ក្នុង​រដូវ​ក្ដៅ​នេះ​។

ដូច​នេះ​ហើយ Figo បាន​និយាយ​ផ្ដល់​ដំបូន្មាន​ដល់​កីឡាករ​វ័យ​២៥​ថា៖ស្វែង​រក​កន្លែង​ដែល​សប្បាយ​ជាង​នេះ​។ វា​គឺ​ជា​ការ​សម្រេច​ចិត្ត​បុគ្គល​។ គាត់​នឹង​ Real Madrid ត្រូវ​តែ​ស្វែង​រក​ដំណោះស្រាយ