ក្រុមហ៊ុន Nike បានផលិតនិងឌីសាញស្បែកជើងតែមួយគូរគត់ក្នុងលោកនេះ ដោយបានផលិតជាពិសេស សម្រាប់ Cristiano Ronaldo តែម្នាក់គត់ហើយអ្នកដទៃទៀតគ្មានវាសនាបានពាក់វានោះទេ។
ស្បែកជើងថ្មីនេះមានម៉ាក CR7 Mercurial Campeoes ដោយផលិតទៅដើម្បីអបអរសាទរដល់ Ronaldo ដែលបានបង្កើតរដូវកាលមួយដ៏អស្ចារ្យ និងការអភិវឌ្ឍន៍ថ្វីជើងស្ដង់ដាររបស់ Ronaldo។
រយៈពេល១២ខែចុងក្រោយនេះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឈ្នះពានអន្តរជាតិជាលើកដំបូង គឺពានEuro 201័6 ហើយរូបគេក៏ជាផ្នែកមួយជួយ Real Madrid ក្លាយជាជើងឯក European Cup ក្នុងរជ្ជកាល Champions League២សម័យកាលជាប់គ្នា បូករួមនឹងការឈ្នះពាន La liga រក្សាកៅអី Ballon d’Or ពិសេសការរកគ្រាប់បាល់បានច្រើនគ្រាប់៕