វាពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែន! បន្ទាប់ពីបង្ហាញទម្រង់លេងល្អទល់នឹង Sevilla, Cristiano Ronaldo បានអត្រាមធ្យមភាគនៃនាទីរកគ្រាប់បាល់បានច្រើនជាងគេ Messi ទៅទៀត។ កីឡាករព័រទុយហ្គាល់រកបានមួយគ្រាប់រៀងរាល់១០៣នាទី ខណៈ Messi រៀងរាល់១១៥នាទីរកបាន១គ្រាប់វិញ។
វាពិតជាគួរឲ្យភ្ញាក់ផ្អើលដែល Ronaldo មានអត្រារកគ្រាប់បាល់ក្នុងរដូវកាលនេះល្អជាង Ronaldo បន្ទាប់ពីរកបាន១៨គ្រាប់ក្នុងរដូវកាលនេះគិតទាំងក្នុងក្លឹប នឹងជម្រើសជាតិ ខណៈប្រធានក្រុមអាហ្សង់ទីនរកបាន២០គ្រាប់ ប៉ុន្តែលេងច្រើនប្រកួតជាង Ronaldo។
ការពិន័យក្រោយ Spanish Super Cup ប៉ុន្មានប្រកួតកាលពីដើមរដូវកាល បានធ្វើឲ្យ Ronaldo ចូលលេងតិចជាង Messi ។ ហេតុផលមួយគឺ ទោះបីជា Messi រកបានគ្រាប់បាល់ច្រើនជាងគេ Ronaldo គ្រប់ពានរង្វាន់ពិតមែន ប៉ុន្តែកីឡាករមានកូនបួននាក់វ័យ៣២ឆ្នាំមានអត្រាគិតគិតមធ្យមនៃនាទីរកគ្រាប់បាល់ល្អជាង Messi។
Ronaldo រកបាន១៤គ្រាប់ឲ្យ Real Madrid ក្នុងរដូវកាលនេះដោយ៤គ្រាប់ក្នុង La liga, ៩គ្រាប់ក្នុង Champions League និង១គ្រាប់ទៀតក្នុង Spanish Super Cup។ ខណៈបួនគ្រាប់ទៀតឲ្យជម្រើសជាតិព័រទុយហ្គាល់ បូកបញ្ចូលគ្នាគឺ១៨គ្រាប់គិតជានាទីសរុប១៨៦១នាទី ឬអាចជា១០៣នាទីរកបានមួយគ្រាប់។
ម្យ៉ាងវិញទៀត Messi រកបាន១៧គ្រាប់៖ ១៣គ្រាប់ក្នុង La Liga, ៣គ្រាប់ក្នុង Champons League និងមួយគ្រាប់ក្នុងSpanish Super Cup។ ៣គ្រាប់លេងឲ្យជម្រើសជាតិ ធ្វើឲ្យរូបគេរកបាន២០គ្រាប់ក្នុងការចំណាយពេល២៣១៣នាទី ឬ១១៥នាទីរកបានមួយគ្រាប់។
Ronaldo ត្រូវបានគេរិះគន់កប់ពីការរកគ្រាប់បាល់មិនបានក្នុងរដូវកាលនេះ ប៉ុន្តែស្ថិតិបានបង្ហាញហើយ។ កុំភ្លេចថាគណិតវិទ្យាមិនអាចកុហកបានទេ៕