កីឡាករ​២៤​នាក់​របស់​ Real Madrid សម្រាប់​លេង​ក្នុង​ពាន​រង្វាន់ ​FIFA Club World Cup 2017 បាន​បញ្ចេញ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​លោក Zinedine Zidane ហើយ​ខណៈ Gareth Bale មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ទោះ​បី​ជា​កំពុង​តែ​យ៉ាប់​ដោយ​សារ​របួស​ក្ដី។

កាល​ពី​សប្ដាហ៍​មុន​ Zidane ធ្លាប់​បាន​បញ្ជាក់​ថា​កីឡាករ​សញ្ជាតិ​វែល​នឹង​ធ្វើ​ដំណើរ​ជាមួយ​មិត្ត​រួម​ក្រុម​ តែ​មិន​ដឹង​ថា​រូប​គេ​បាន​លេង​ឬ​អត់។  “ គាត់​មិន​បាន​ហ្វឹកហាត់​ជាមួយ​​ពួក​យើង​យើង​ទេ ដូច្នេះ​ហើយ​មាន​តែ​រង់ចាំ​មើល​ប៉ុណ្ណោះ គាត់​កំពុង​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​ហើយ​ឆាប់​ៗ​នេះ​គាត់​នឹង​ឃើញ​នូវ​អ្វី​ដែល​គាត់​ប៉ង។ គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ Abu Dhabi ជាមួយ​ពួក​យើង“។

ខ្សែ​ការពារ​ Raphael Varane ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​២៤​នាក់​នេះ​ដែរ ​បន្ទាប់​ពី​ប៉ះ​ទង្គិច​ក្នុង​ជំនួប Real ប៉ះ​Dortmund ។ ខ្សែ​ការពារ​ជម្រើស​ជាតិ​បារាំង​នឹង​មាន​ឈ្មោះ​ក្នុង​ពាន​ Club World Cup ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​ក្លឹប​ម្ចាស់​ផ្ទះ​ Al Jazira ឈ្នះ​ក្លឹប​ Aukland City ១​ទល់​០​។

 

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​ពេញ៖

អ្នក​ចាំ​ទី​៖ Keylor Navas, Casilla, Moha.
ខ្សែ​ការពារ៖ Carvajal, Vallejo, Sergio Ramos, Varane, Nacho, Marcelo, Theo Hernandez, Achraf.            ខ្សែ​បម្រើ៖  Kroos, Modric, Casemiro, Marcos Llorente, Asensio, Isco, Kovacic, Ceballos.
ខ្សែ​ប្រយុទ្ធ៖  Cristiano Ronaldo, Benzema, Bale, Lucas Vázquez, Borja Mayoral.