គ្រូ​បង្វឹក​ជម្រើស​ជាតិ​វែល​លោក Ryan Giggs បាន​ចាត់​ទុក​ Gareth Bale ​ជា​កីឡាករ​លំដាប់​កំពូល​នៅ​ពី​ក្រោម​តែ​ Lionel Messi និង​ Cristiano Ronaldo តែ​ប៉ុណ្ណោះ។

Bale កំពុង​រើ​បម្រាស់​ពី​របួស​ក្នុង​រយៈ​ពេល​កន្លង​ទៅ​ហើយ​ពេល​នេះ ​រូប​គេ​ត្រូវ​បង្កើន​ភាព​រឹងមាំ​(Fit)នៅ ​Real Madrid ក្នុង​រដូវ​កាល​នេះ​ ស្រប​ពេល​មាន​ប្រភព​មួយ​ចំនួន​ថា​គាត់​អាច​ចាក​ចេញ​ពី​កីឡដ្ឋាន​ Santiago Bernabeu។

អញ្ចឹង​ក៏​ដោយ​ខ្សែ​ប្រយុទ្ធ​ល្បឿន​លឿន​រូប​នេះ​បាន​ក្លាយ​ជា​បុគ្គល​សំខាន់​ជាង​គេ​របស់​ជម្រើស​ជាតិ​វែល​ដែល​ស្ថានភាព​នេះ​រូប​គេ​គួរ​ឲ្យ​បន្ត​នៅ​ជាមួយ​Real Madrid បន្ត​ទៀត។ Giggs បាន​សរសេរ​អត្ថបទ​មួយ​ដាក់​ក្នុង​គេហទំព័រ ​Sky Sport ហើយ​អត្ថន័យ​គឺ​៖” គាត់​កំពុង​នៅ​ជាមួយ​ក្លឹប​ដ៏​អស្ចារ្យ​​គាត់​ឈ្នះ​ Champions League ៣​ដង​ដូច្នេះ​គាត់​រីករាយ​នៅ​កន្លែង​នោះ​ហើយ”។

“ ឋានៈ​ជា​កីឡាករ​អ្នក​តែងតែ​ប្រយុទ្ធ​យក​កន្លែង​របស់​ខ្លួន​ គ្មាន​ក្លឹប​ធំ​បំផុត​លើ​លោក​ណា​ មួយ​អាច​ដាក់​កីឡាករ​លើស​ពី​១១​នាក់​នោះ​ទេ។​ ប៉ុន្តែ​និយាយ​ដោយ​គ្មាន​មន្ទិល​ច្រើន​ ពេល​នេះ​ Gareth កំពុង​តែ​នៅ​ជាមួយ​ក្លឹប​ដែល​អស្ចារ្យ​បំផុត”។

“ គាត់​ស្ថិត​ក្នុង​លំដាប់​កីឡាករកំពូលៗ​ក្នុង​ពិភពលោក​។ មាន​Lionel Messi និង ​Cristiano Ronaldo ហើយ​បន្ទាប់​មក​មាន​កីឡាករ​ដទៃ​ទៀត​តាម​ជំនាន់​​ហើយ​គាត់​នៅ​បន្ទាប់​ពី​កីឡាករ​កំពូល​២​នាក់​ខាង​លើ”៕