ក្លឹបបាល់ទាត់ Atletico Madrid កំពុងមានបំណងចង់បង្កើនតម្លៃខ្លួនផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធ Antoine Griezmann
អោយឡើងដល់ ១៧៥ លានផោន មុននឹងព្រមលក់ទៅអោយក្លឹប Barcelona។
កីឡាករសញ្ជាតិបារាំងរូបនេះកំពុងតែបង្ខំក្លឹបអោយលក់រូបគេទៅអោយ Barcelona អោយបានលឿន ដោយសារតែចង់លេងអោយក្រុមខ្លាំងមួយនេះ។ Griezmann កំពុងទន្ទឹងរង់ចាំឱកាសល្អ និងចង់ចុះកុងត្រាឆាប់ៗនាមុនការប្រកួត World Cup ចូលមកដល់។
ដោយសារតែដឹងថា មិនអាចរក្សាទុក Griezmann តទៅមុខទៀតបាន ទើបក្លឹប Atletico យល់ថា បើគង់តែលក់ហើយ ចឹងត្រូវតែលក់អោយបានចំណេញច្រើនតែម្ដង ដោយលើកនេះតម្លៃខ្លួននិងអាចឡើងដល់ទៅ ១៧៥ លានផោន ដែលស្មើនិង ជាង២០០ លានដុល្លា។
ទោះបីជាមានតម្លៃថ្លៃបន្ដិចមែន ប៉ុន្ដែសម្រាប់ Barcelona ដែលស្រឡាញ់កីឡាករម្នាក់នេះដកចិត្តស្ទើរតែមិនរួចទៅហើយ ប្រាកដជាហ៊ានចាយលុយធំដើម្បីនាំមកកាន់ទឹកដី Camp Nou អោយទាល់តែបាន៕
Dailymail