Henrikh Mkhitaryan នឹង​តាម​ទាន់​កំណត់ត្រា​បញ្ជូន​បាល់ ​(Assist) របស់​  Thierry Henry និង ​Cesc Fabregas ប្រសិន​បើ​រូប​គេ​ អាច​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចូល​ទី​ ពេល ​Manchester United លេង​ជាមួយ​ Stoke City ក្នុង​ចុង​សប្ដាហ៍​នេះ។

កីឡាករ​ជម្រើស​ជាតិ ​អាមិននៀ​ បាន​ចាប់​ផ្ដើម​រដូវ​កាល​ដោយ​ទម្រង់​លេង​យ៉ាង​ល្អ​ ក្រោយ​បី​ប្រកួត​ក្នុង ​Premier League។  រូប​គេ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​៥​ដង​ជួយ​ឲ្យ​បិសាច​ក្រហម​ឡើង​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន។ មាន​តែ​អតីត​កីឡាករ​ក្រុម​កាំភ្លើង​ធំ​ Thierry Henry និង​ Cesc Fabregas របស់ ​Chelsea ប៉ុណ្ណោះ​ដែល​កាន់​កំណត់​ត្រា​បញ្ជូន​បាល់​៦​ដង​ក្នុង​ចំណោម​៤​ប្រកួត​ដំបូង។

                                                                                     Henry ធ្វើ​បាន​នៅ​ឆ្នាំ​២០០៤

Henry ធ្វើ​បាន​នៅ​ឆ្នាំ​២០០៤ ខណៈ​ ១០​ឆ្នាំ​ក្រោយ​មក​ទៀត (២០១៤)​ ទើប​ Frabregas អាច​ធ្វើ​បាន​ទាន់​កំណត់​ត្រា​នេះ​។ Mkhitaryan បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​សម្រេច​ទី​បាន​២​ដង​ក្នុង​ការ​ប្រកួត​ដែល​ Man Utd ឈ្នះ ​West Ham ៤-០ ហើយ​រូប​គេ​បន្ត​ធ្វើ​បាន​មួយ​ដង​ទៀត​ ពេល​ឈ្នះ​ Swansea ៤-០​ដូច​គ្នា​មុន​។

                                                                   Frabregas អាច​ធ្វើ​បាន​ទាន់​កំណត់​ត្រា​នេះនៅ​ឆ្នាំ​២០១៤

ពេល​ចុង​ក្រោយ​បញ្ជូន​បាល់​ឲ្យ​​ Marcus Rushford ទាត់​បញ្ជូល​ទី​ក្នុង​ការ​ប្រកួត​ទី​៣​ដែល​បិសាច​ក្រហម​ឈ្នះ​ Leicester City ២​ទល់​០។​ចុះ​ប្រិយមិត្ត​រំពឹង​ថា​រូប​គេ​អាច​ធ្វើ​បាន​ដែរ​ឬទេ?