ក្រុមប្រជៀវខ្មៅ Valencia បានបង់លុយឲ្យ Inter ២៥លានអឺរ៉ូយកផ្ដាច់ខ្សែបម្រើ Geoffrey Kondogbia ក្រោយពីបង្ហាញទម្រង់លេងបានល្អនៅក្នុងលីគកំពូលអេស្ប៉ាញ La Liga។

Kondogbia ដែលអាចលេងបម្រើការពារ, ការពារកណ្ដាល និងការពារឆ្វេងក៏បាននោះ ពេលនេះក្លាយជាសមាជិកអចិន្ត្រៃយ៍របស់ Valencia រហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២ ដោយមានលក្ខខណ្ឌបង់ផ្ដាច់កុងត្រាតម្លៃ៨០លានអឺរ៉ូ។

សូមបញ្ជាក់ថា កីឡាករវ័យ២៥ឆ្នាំខាងលើ ជាអតីតយុវជន Lens និងបានលេងឱ្យ Sevilla ក្នុងរដូវកាល២០១២-១៣ រួចផ្លាស់ទៅ Monaco ដល់ឆ្នាំ២០១៥ ជាឆ្នាំដែលគេទៅចូលរួម Inter។ គេបានជាប់ជម្រើសជាតិក្រុមធំបារាំងក្នុងឆ្នាំ២០១៣ និងចូលលេងបាន៥លើក បន្ទាប់ពីជាប់ជម្រើសជាតិយុវជនតាំងពី U16ជាបន្តបន្ទាប់រហូតដល់U21៕