អ្នកចាំទីជម្រើសជាតិអង់គ្លេសវ័យក្រោម២១ឆ្នាំកីឡាករ Dean Henderson ត្រូវបានគេដឹងថា ជាកីឡាករដែលមានក្លឹបច្រើនបំផុតតាមចង់បាន គឺមានដល់ទៅ១៤ក្លឹបឯណោះ។
អ្នកចាំទីវ័យក្មេងរបស់ Manchester United រូបនេះ នឹងត្រូវផុតកុងត្រាពេលចប់រដូវកាលនេះហើយក្នុងឈុត U21 Manchester Unied ហើយពេលនេះ រូបគេកំពុងប្រទាញប្រទង់គ្នាជាមួយក្លឹបដែលគេចង់បាន ហើយមួយទៀត តើរូបគេគួរសម្រេចចិត្តបន្តកុងត្រានៅ Old Trafford បន្តទៀត ដើម្បីរក្សាអាជីពនៅក្នុងផ្ទះខ្លួនឯងដែលហ្វឹកហាត់តាំងពីក្មេងឬក៏អត់។
Arsenal , Tottenham, Chelsea, Watford, Stoke, West Brom និង Southampton សុទ្ធតែជាក្លឹបនៅ Premier League ដែលបង្ហាញចំណាប់អារម្មណ៍ ខណៈ Wolves, Nottingham Forest និង Aston Villa ក៏ចូលខ្លួនមកដេញថ្លៃយកកីឡាករម្នាក់នេះដែរ។ ក្លឹបធំនៅតំបន់អឺរ៉ុបមានដូចជា៖ Benfica, Olympiakos និង Udinese ក៏នាំយកភ្នាក់ងារ មកតាមដានទម្រង់លេងកីឡាករវ័យ២០ឆ្នាំ រូបនេះផងដែរ។
Henderson គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេស U21ឆ្នាំដែលឈ្នះពាន Under-20’s World Cup កាលពីប៉ុន្មានខែមុន ហើយពេលនេះ រូបគេកំពុងលេងក្នុងលក្ខណៈខ្ចីជើងនៅក្លឹបកំពូលតារាង League One, Shrewsbury Town៕