លោក Jose Mourinho មាន​ការ​ខក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ៗ​នៅ​ Manchester United ហើយ​គាត់​អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​នេះ ​បើ​តាម​ប្រភព​ពី​ប្រទេស​អង់គ្លេស​។

Jose Mourinho could leave Manchester United after sparking PSG rumours

ក្រុម​បិសាច​ក្រហម​មាន​លទ្ធផល​សម​ប្រកប​ជាង​​រដូវ​កាល​មុន​ក្នុង ​Premier League រដូវ​កាល​​នេះ​ដោយ​ឈរ​លេខ​​២​ក្នុង​តារាង​តាម​ពី​ក្រោយ ​Man city ហើយ​មិន​តាន់​ស្គាល់​ចាញ់​នៅ​ឡើយ។​បែប​នេះ​ក្ដី! The Daily record បាន​សន្និដ្ឋាន​ថា​ ការ​មិន​សប្បាយ​ចិត្ត​នេះ​ មិន​មែន​មក​ពី​បញ្ហា​នៅ ​Old Trafford ទាំង​អស់​នោះ​ទេ​ គឺ​គ្រូ​បង្វឹក​ព័រទុយហ្គាល់​​មិន​សប្បាយ​ចិត្ត​ជាមួយ​អនុ​ប្រធាន​ក្លឹប​លោក Ed Woodward។

Image result for Jose Mourinho could leave Manchester United because of Ed Woodward

ប្រភព​ខាង​លើ​បន្ត​ថា​ លោក Mourinho បាន​បាត់​បង់​ជំនឿ​លើ​ការ​ផ្ដល់​មូលនិធិ​និង​ការ​គ្រប់​គ្រង​ក្លឹប​របស់​លោក Woodward ដែល​អាច​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​វ័យ​៥៤​ឆ្នាំ​បដិសេធ​ការ​ផ្ដល់​កិច្ច​សន្យា​ថ្មី។ គ្មាន​ការ​ពិភាក្សា​បន្ត​កិច្ច​ព្រមព្រៀង​ជា​ថ្មី​លើ​កុង​ត្រា​ចាស់​រយៈ​ពេល​៣​ឆ្នាំ​នៅ​Old Trafford នោះ​ទេ​ហើយ​អតីត​គ្រូ​បង្វឹក​Real Madrid និង​Chelsea ត្រូវ​បាន​គេ​ដឹង​ថា​នឹង​អាច​ប្ដូរ​ទៅ​កាន់​តួនាទី​នៅ​Paris។

លោក​ធ្លាប់​បាន​និយាយ​ក្នុង ​Telefoot ថា​៖ រឿង​មួយ​ដែល​ខ្ញុំ​អាច​និយាយ​គឺ​ថា​ ខ្ញុំ​នៅ​តែ​ជា​គ្រូ​បង្វឹក​នៅ​ទី​នេះ ​ជាមួយ​នឹង​ការ​បារម្ភ មហិច្ឆតា​ ការ​ស្រឡាញ់​​នូវ​អ្វី​ដែល​ថ្មី។ ខ្ញុំ​ជឿ​ថា​ជាក់​ថា​ខ្ញុំ​នឹង​មិន​បញ្ចប់​អាជីព​នៅ​Manchester United នោះ​ទេ​។”

“ កូន​ប្រុស​របស់​ខ្ញុំ​ដែល​រស់​នៅ​ទី​ក្រុង​ឡុង​ដុង​បាន​ទៅ​ទី​ក្រុង​ប៉ារីស​ទៅ​មើល​ ការ​ប្រកួត ​Paris saint-Germain​ហើយ​គាត់​អត់​មក​ Manchester ទេ។ ហេតុអ្វី​គាត់​ទៅ​Paris? ដោយ​សារ​តែ​មាន​អ្វី​ពិសេស​។ គុណភាព​ សិល្បៈ យុវជន​ថ្នាល​នៅ​ទី​នោះ​គឺ​ពិត​ជា​អស្ចារ្យ”។