១០ឆ្នាំកន្លងផុតទៅ ចាប់តាំងពីអេស្ប៉ាញលេងជាមួយដាណឺម៉ាកក្នុងវគ្គជម្រុះក្នុងពូល Euro 2008 ដោយ Segio Ramos ជាអ្នកបញ្ចប់ទីរកគ្រាប់បាល់។ មួយគ្រាប់នេះចំណាយពេល១នាទី និង១៥វិនាទីក្នុងការគ្រប់គ្រងបាល់ឆ្លងកាត់ការប៉ះបាល់៦៥ដង បញ្ជូន២៨ផង និងការបញ្ចប់ទីត្រឹមតែម្ដង ធ្វើឲ្យពិភពបាល់ទាត់ត្រូវផ្លាស់ប្ដូរ។
នៅថ្ងៃទី១៣ តុលា ឆ្នាំ ២០០៧ ដែលពេលនេះ Ramos បានក្លាយប្រធានក្រុមរបស់ជម្រើសជាតិអេស្ប៉ាញ បានចូលលេងទល់នឹងក្រុមជម្រើសជាតិដាណឺម៉ាកនៅទីក្រុង Aarhus ខណៈរូបគេជាអ្នកចាប់ផ្ដើមប៉ះបាល់លេងមុនគេ ហើយក្បួននេះនៅបន្តដល់សព្វថ្ងៃ។ មានតែលោក Luis Aragones (គ្រូបង្វឹកអេស្ប៉ាញ) បានដឹងថា មានតែជម្រើសជាតិអេស្ប៉ាញប៉ុណ្ណោះ ដែលអាចធ្វើវាបានល្អជាងគេ ដោយសារពេលនោះក្រុមគោជល់ ស្ថិតក្នុងសម្ពាធពីការវាយសម្រុករបស់ដាណឺម៉ាក និងត្រូវក្រុមមួយនេះនាំមុខមួយគ្រាប់មុនទៀត ខណៈដែលអេស្ប៉ាញត្រូវតែឈ្នះដាច់ខាត ដើម្បីបានទឹកមាត់លេបឡើងទៅលេងនៅ 2008 European Championships វគ្គបន្ត។ ពេលនោះក្រុមអេស្ប៉ាញបានចាប់ផ្ដើមលេងយ៉ាងយឺតៗ។
អេស្ប៉ាញត្រូវតែឈ្នះដាណឺម៉ាក ដើម្បីបានកៅអីទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រក្នុងប្រទេសអូទ្រីស និងស្វីស(ម្ចាស់ផ្ទះវគ្គផ្ដាច់ព្រ័ត្រ)។ ស្របពេលគ្រូបង្វឹកលោក Aragones មានបញ្ហាជាមួយកីឡាករក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយវីរបុរសជម្រើសជាតិអេស្ប៉ាញ Raul ត្រូវដកចេញពីក្រុម ធ្វើឲ្យគ្រូបង្វឹករូបនេះត្រូវអ្នកគាំទ្រអេស្ប៉ាញរិះគន់ ហើយកៅអីគ្រូបង្វឹកក៏ត្រូវក្ដៅខ្លាំងដែរនៅពេលនោះ។
ទោះបីជាយ៉ាងនេះក្ដី! ខណៈពេលបញ្ហាកំពុងតែកើតឡើងដល់ជម្រើសអេស្ប៉ាញ កីឡាករដែលបានចូលលេងចាប់ផ្ដើមបង្កើតក្បួនថ្មី ដែលល្អបំផុតរបស់ខ្លួន ។ បាល់ត្រូវបញ្ជូនទៅមកៗពេញទីលាន (Ramos អ្នកចាប់ផ្ដើមមុន)ហើយបាល់ក៏បោះកាត់ខ្សែការពារដាណឺម៉ាក រហូតដល់ចុងក្រោយប្រធានក្រុម Real Madrid រូបនេះឆ្កឹះបាល់រំលងដៃអ្នកចាំទីរកគ្រាប់បាល់បានសម្រេចតែម្ដង។ ចុងក្រោយអេស្ប៉ាញវាយបកឈ្នះដាណឺម៉ាក១ទល់នឹង៣។
បន្ទាប់ពីគ្រាប់បាល់នោះ ក្រុមគោជល់អេស្ប៉ាញក៏បានរក្សទម្រង់លេងនេះ ដល់ឈ្នះ European Championships ២ដង និង World Cup ម្ដង ហើយក្បួននេះក៏ត្រូវបានយកមកអនុវត្តិ និងចាត់ទុកជាជាក្បួនលេងបាល់យ៉ាងស្អាតបំផុតត្រជាក់ភ្នែកមើល ហើយក្រោយៗមកវាក៏ក្លាយជាវិធីសាស្ត្រអប់រំក្នុងកីឡាបាល់ទាត់ដែលល្បីពេញពិភពលោក៕
[youtube id=”RCobPh_220w”]