ក្រុម​ ​Celta Vigo កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​មក​ជំនួស​កន្លែង​កីឡាករ​ John Guidetti ដែល​ទៅ​លេង​នៅ ​Alves ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។​ ប៉ុន្តែ​ប្រធាន​ប្រតិបត្តិ​របស់​ក្លឹប​លោក Feliep Minambres បាន​និយាយ​ថា​មាន​ជម្រើស​មួយ​គឺ​ខ្សែ​ប្រយុទ្ធ​ Rafinha របស់​ក្លឹប​ Barcelona ។

លោក​បាន​និយាយ​ថា​៖” ពួក​យើង​កំពុង​ទាក់ទង​ Rafinha។ យើងមាន​ជម្រើស​ច្រើន ​ហើយ​យើង​ចង់​ទាក់ទង​ពួក​គេ​ ដើម្បី​នាំ​យក​កីឡាករ​ម្នាក់​នេះ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! វា​ពិត​ជា​មិន​ស្រួល​នោះ​ទេ​ ដែល​ចង់​បាន​ Rafinha ត្រឡប់​ទៅ​លេង​នៅ​ Celta Vigo វិញ​ពី​ព្រោះ​តែ​ឪពុក​របស់​គាត់ ​ដែល​ជា​ភ្នាក់ងារ​ផង​នោះ​ បាន​ទទួល​សំណើ​ជា​ច្រើន”។

លើស​ពី​នេះ​ក្លឹប​អេស្ប៉ាញ​ក៏​ចង់​បាន​ Denis Suarez ត្រឡប់​មក​វិញ​ដែរ​ ដោយ​លោក​បាន​បន្ត​ថា​៖” ខ្ញុំ​គិត​ថា​នេះ​ពិត​ជា​ស្មុគស្មាញ ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក។ ការ​មក​ដល់​របស់ Coutinho ធ្វើ​ឲ្យ​ Denis ពិបាក​តែ​គាត់​មាន​គុណភាព​ហើយ​យើង​ដឹង​ថា​គាត់​នឹង​នៅ​តែ​បាន​លេង​”៕