កំពូល Super Star របស់ Chelsea កីឡាករ Eden Hazard បានរងរបួសដ៏ធ្ងន់មួយ គឺរបួសបាក់កជើងអំឡុងពេលហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិបែលហ្សិកក្នុងថ្ងៃ FIFA Day កាលពីម្សិលមិញ។
អ្នករាយការណ៍ព័ត៌មានរបស់ Sky Sport News HQ បាននិយាយថា៖
ស្របពេលរបួសនេះក៏ត្រូវបានក្រុមជម្រើសជាតិបែលហ្សិកបញ្ជាក់ផងដែរ បន្ទាប់ពីធ្វើតេស្ត។ របួសនេះមានន័យថា Hazard នឹងត្រូវខកខានជួយជម្រើសជាតិលេងជាមួយសាធារណរដ្ឋឆេក ហើយទម្រាំតែជាសះស្បើយមែនទែនត្រូវចំណាយពេលព្យាបាលយាងហោចណាស់ពី៦សប្ដាហ៍ទៅ៨សប្ដាហ៍។
យ៉ាងណាក្ដីរបួសនេះនឹងធ្វើឲ្យគារអាចជៀសផុតពីការចង់បានរបស់ Real Madrid ដែលហ៊ានចំណាយលុយ១០០លានផោន។កាលពីរដូវកាលមុនរូបគេបង្ហាញថ្វីជើងបានល្អខ្លាំងដោយរកបាន១៧គ្រាប់ជួយក្លឹបឈ្នះ Premier League និងឡើងវគ្គផ្ដាច់ព្រ័ត្រពាន FA Cup៕