Eden Hazard បាន​និយាយ​ថា​រូប​គេ​គ្មាន​គម្រោង​ចាក​ចេញ​ពី ​Chelsea នោះ​ទេ​ក្រោយ​ពេល​ក្លឹប ​Real Madrid ​គ្រោង​នឹង​ចំណាយ​លុយ​១០០​លាន​ផោន​ដាក់​សំណើ​ចុះ​កុង​ត្រា។

កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ជា​គោលដៅ​ទី​មួយ​ដ៏​អាទិភាព​ក្នុង​រដូវ​ដោះដូរ​កីឡាករ​ខាង​មុខ ​ហើយ​នៅមាន​ប្រភព​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា​ ធ្លាប់​បាន​ទាក់​ទង​ជាមួយ​ក្លឹប​មាន​មូល​ដ្ឋាន​​ក្នុង​ទី​ក្រុ​ង​ ​Madrid ទៀត​ផង។

ប៉ុន្តែ ​Hazard បាន​ទទូច​ថា​រូប​គេ​ត្រៀម​ខ្លួន​នឹង​បន្ត​ស្នាក់​នៅ​កីឡដ្ឋាន Stamford bridge ដើម្បី​ជួយ ​Antonio Conte លើក​ពាន ​Premier League មួយ​សារ​ទៀត។
ខ្ញុំ​នៅ​ទី​នេះ​ទេ (Chelsea) ខ្ញុំ​កំពុង​នៅ​ក្នុង​ក្លឹប​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក ហើយ​ខ្ញុំ​គិត​ថា​ ខ្ញុំ​នឹង​បន្ត​ស្នាក់​នៅ​ទី​នេះ​២​ឆ្នាំ​ទៀត​។​ ខ្ញុំ​រីករាយ​ខ្លាំង​ណាស់​នៅ​ទី​នេះ។ “ខ្សែ​ប្រយុទ្ធ​ស្លាប​និយាយ​ទៅ​កាន់​កាសែត​ The Straits Times ។

កីឡាករ​វ័យ​២៦​ឆ្នាំ​បាន​បន្ត​ទៀត​ថា​៖” អ្នក​បាន​ឃើញ​ខ្ញុំ​លេង​នៅ​ទីលាន​ហើយ​ថា​ខ្ញុំ​រីករាយ​ប៉ុណ្ណា​។ រដូវ​កាល​ក្រោយ​​យើង​នឹង​មាន​ពាន ​Champions League ដែល​ត្រូវ​លេង​ប៉ុន្តែ​យើង​ចង់​រក្សា​ដំណែង​ជើង​ឯក​ឲ្យ​ Chelsea ម្ដង​ទៀត”