Real Madrid ទទួល​បាន​បី​ពិន្ទុ​ក្នុង​ការ​ប្រកួត​ Champions League ជាមួយ​ Dortmund ហើយ​គ្រូ​បង្វឹក​ក្រុម​របស់​អាល្លឺម៉ង់​​មួយ​នេះ​លោក Peter Bosz បាន​និយាយ​ថា​ Real Madrid គឺ​ជា​ក្រុម​ខ្លាំង​សាក​សម​បាន​៣​ពិន្ទុ​នេះ។

បន្ទាប់​ពី​ចាញ់​ Spurs ក្នុង​កីឡដ្ឋាន​ Wembley កាល​លើក​ទី​មួយ​ ឱកាស​របស់​ Dortmund ក្នុង​ការ​ធ្វើ​ដំណើរ​ឡើង​ទៅ​វគ្គ​បន្ត​នៃ​ពាន​នេះ ​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់ ហើយ​ការ​ប្រកួត​នៅ​សល់​ពិត​ជា​ពិបាក​សម្រាប់​ពួក​គេ។

បែប​នេះ​ក្ដី​! លោក Bosz បាន​និយាយ​បន្ទាប់​ពី​ចាញ់​ថា​៖” ពួក​យើង​មាន​៤​ប្រកួត​ទៀត​ដែល​នៅ​សល់​ ហើយ​យើង​នឹង​ព្យាយាម​ដើម្បី​ឈ្នះ។ វា​ពិត​ជា​សំខាន់​ណាស់​ ដែល​យើង​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​ទាំង​ពីរ​ជាមួយ​ APOEL ហើយ​ជំនួប​ជាមួយ​ Real Madrid និង ​Tottenham នឹង​កាន់​តែ​ធំ​និង​កក្រើក”

និយាយ​ពី​ក្រុម​ម្ចាស់​ជើងឯក​ទ្វីប​អឺរ៉ុប​ Real Madrid, លោក Bosz និយាយ​ថា​ក្រុម​មួយ​នេះ​មាន​កម្រិយ​មួយ​ខ្ពស់​ជាង​ក្រុម​របស់​លោក ហើយ​លោក​ពិត​ជា​សោកស្ដាយ​ដែល​អាជ្ញាកណ្ដាល​មិន​ពិន័យ​ Penalty។
យើង​បាន​ចាញ់​ក្រុម​ដែល​ខ្លាំង​មួយ​។​ខ្ញុំ​និយាយ​ដោយ​ស្មោះត្រង់​ទៅ​ចុះ​! Madrid គឺ​ជា​ក្រុម​ដែល​ល្អ​ជាង​យើង​ហើយ​ជ័យជម្នះ​របស់​ពួក​គេ​គឺ​ជា​អ្វី​ដែល​ពួក​គេ​គួរ​តែ​ទទួល​បាន។ ជាមួយ​នឹង​វីដេអូ​ជំនួយ​ការ​អាជ្ញាកណ្ដាល​​ វា​គួរ​តែ​មាន​បាល់​ពិន័យ​១១​ម៉ែត្រ​ ហើយ​អាជ្ញាកណ្ដាល​ធ្វើ​មិន​បាន​ល្អ​បំផុត​នោះ​ទេ“៕