អតីត​ខ្សែ​ប្រយុទ្ធ​លេង​នៅ​ Premier League, Mido បាន​និយាយ​សរសើរ​ពី​ភាព​មុតស្រួច​របស់ ​Mohamed Salah ដោយ​និយាយ​ថា​ ទម្រង់​លេង​របស់​កាត់​ល្អ​យ៉ាង​នេះ​គេច​មិន​ផុត​ពី​ក្រុម​លំដាប់​កំពូល​ចង់​បាន​នោះ​ទេ។

Salah កំពុង​តែ​បង្ហាញ​ថ្វី​ជើង​ល្អ​បំផុត​នៅ​ដើម​រដូវកាល​នេះ ​ក្នុង​ទឹក​ដី ​Anfield ដោយ​រក​បាន​១៤​គ្រាប់​ និង​បញ្ជូន​បាល់​បាន​៤​គ្រាប់​ក្នុង​ការ​ប្រកួត​១៨​ដង​ឲ្យ​ហង្សក្រហម​គ្រប់​ពាន​រង្វាន់។ ទម្រង់លេង​នៃ​ការ​រក​គ្រាប់​បាល់​ដ៏​ល្អបែប​នេះ ​គឺ​បាន​ក្នុង​ការ​ប្រកួត​នា​ចុង​សប្ដាហ៍​នីមួយ​ៗ​។ កីឡាករ​អេហ្ស៊ីប​រក​បាន​២​គ្រាប់​ទល់​នឹង ​Southampton កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​រក​គ្រា​ប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ ​Premier League។

Image result for Salah will join Real Madrid before long'

កីឡាករ​វ័យ​២៥​ឆ្នាំ​បង្ហាញ​ទម្រង់​លេង​បែប​នេះ ​កំពុង​តែ​ដាស់​ក្លឹប​ធំៗ​មួយ​ចំនួន​ឲ្យ​ចាប់​អារម្មណ៍ ​ខណៈ​អតីត​ខ្សែ​ប្រយុទ្ធ​ Mido ដែល​ជា​ជន​ជាតិ​អេហ្ស៊ីប​លេង​ក្នុង​ Premier Leaguer យូរ​មក​ហើយ​នោះ​ បាន​សរសើរ​ក្នុង​បណ្ដាញ​សង្គម ​Twitter របស់​ខ្លួន​ថា​ ទម្រង់​លេង​បែប​នេះ​ពិត​ជា​មិន​យូរ​ទេ ខ្សែ​ប្រយុទ្ធ​ស្លាប​ល្បឿន​លឿន​ ​នឹង​អាច​ចេញ​ពី ​Liverpool​ទៅ​លេង​នៅ​ក្លឹប​ធំ​ជាង​នេះ​មិន​ខាន។

Image result for Mido (footballer)

អតីត​ខ្សែ​ប្រយុទ្ធ​លេង​ក្នុង​ក្លឹប​នៅ​អឺរ៉ុប​មិន​តិច​ជាង​១២​ក្លឹប​ បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​៖” អបអរសាទរ​ Mohamed Salah ដែលបាន​ក្លាយ​ជា​កីឡាករ​អេហ្ស៊ីប ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ទ្វីប​អឺរ៉ុប ​ហើយ​នៅ​មាន​កំណត់​ត្រា​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ការ​គាត់​បំបែក។ ខ្ញុំ​ចាំ​ថា​​អ្នក​គាំទ្រ ​Liverpool ធ្លាប់​សើច​ចំអក​ឲ្យ​ខ្ញុំ​ ពេល​ដែល​ខ្ញុំ​និយាយ​កាល​ពី​៣​ឆ្នាំ​មុន​ថា Salah ល្អ​ជាង ​Sterling ១០​ដង​។​ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​បាន​ដឹង​ហើយ​ថា ​​ខ្ញុំ​និយាយ​ពិត​ជា​ត្រឹម​ត្រូវ។”

 

“ គោល​គំនិត​របស់ ​Salah គឺ​រក្សា​ទម្រង់​លេង​ដល់​កម្រិត​កំពូល​របស់​ខ្លួន​ជា​ច្រើន​ឆ្នាំ​ទៀត​​ នេះ​គឺ​ជា​អ្វី​ដែល​ជន​ជាតិអេហ្ស៊ីប​​ ភ្លេច​គិត​ពេល​ទៅ​លេង​នៅ​អឺរ៉ុប។ ខ្ញុំ​ជឿ​ថា ​Salah នឹង​មិន​នៅ​ Liverpool យូរ​នោះ​ទេ ​​ឆាប់​ៗ​នេះ​គាត់​នឹង​ទៅ​លេង​នៅ ​Real Madrid មិន​ខាន”៕