ខ្សែ​ការពារ​ស្លាប​កំពុង​ឡើង​ជើង​ Philipp Max ជឿ​ថា​ក្របខ័ណ្ឌ​ Premier League គឺ​ពិត​ជា​លីក​ដ៏​សាក​សម​ សម្រាប់​ស្តាយ៍​លេង​របស់​ខ្លួន​ ប៉ុន្តែ​អ្នក​ជំនាញ​ដោះដូរ​កីឡាករ​ថា​រូប​គេ​ប្រហែល​ជា​នៅ​លេង​ជាមួយ​ Augsburgបន្ត​ទៀតក្នុង​ខែ​មករា​នេះ។

ខ្សែ​ការពារ​ស្លាប​ឆ្វេង​រូប​នេះ​ គឺ​ជា​អតីត​សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ ឈ្នះ​មេដាយ​ប្រាក់​ក្នុង​ព្រឹត្តិការណ៍ ​2016 Olympics​ ហើយ​បច្ចុប្បន្ន​នេះ ​រូប​គេ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​លេង​នៅ ​Premier League មួយ​ចំនួន​ដូច​ជា៖ Manchester City, Manchester United, និង ​Liverpool ។

សមត្ថភាព ​និង​ទម្រង់​លេង​ឡើង​ចុះ​ក្នុង​តំបន់​ស្លាប​របស់​កីឡាករ​ម្នាក់​នេះ​ កំពុង​តែ​ឡើង​ខ្លាំង​ក្នុង​រដូវ​កាល​2017/18 ​ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​កីឡាករ​វ័យ​២៤​ឆ្នាំ ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​១០​ដង​ក្នុង​ការ​ចូល​លេង​១៧​ប្រកួត​នៅ​រដូវ​កាលនេះ​ក្នុង​ក្របខ័ណ្ឌ​ Bundesliga ។

អញ្ចឹង​ក៏​ដោយ​! Max នៅ​ជាប់​កុង​ត្រា​ជាមួយ​ Augsburg ដល់​ឆ្នាំ​២០២២​ ហើយ​រូប​គេ​បាន​និយាយ​ក្នុង​កាសែត​អាល្លឺម៉ង់​Sport Bild ថា​ការ​ផ្ទេរ​ចេញ​ក្នុង​ខែ​មករា​នេះ​នឹង​មិន​អាច​កើត​ឡើង​នោះ​ទេ៕