ប្រសិនបើ Morata និង Danilo ត្រូវបានលក់ចេញនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះឬក៏ប៉ុន្មានថ្ងៃទៀតទេ Real Madrid រំពឹងថានឹងទទួលបានលុយ១០០លានអឺរ៉ូសម្រាប់តម្លៃខ្លួនអ្នកទាំងពីរ។
ប្រភព Marcaបានដឹងពីព័ត៌មាននេះពីកីឡដ្ឋាន Estadio Santiago Bernabeu ថាកីឡាករទាំងពីរនាក់នេះ គឺជាគ្រាប់ពេជ្ររបស់ Real Madrid ដែលលោក Zinedine Zidane ត្រូវរក្សាទុក ប៉ុន្តែរូបគេនឹងចាកចេញហើយដោយសារក្លឹប មិនអាចឃាត់ឆន្ទៈចង់ចាកចេញរបស់កីឡាករ។
ខណៈពេលនេះ Benzema នៅតែជាជម្រើសដំបូងសម្រាប់តំបន់ប្រយុទ្ធលេង៩ហើយ Morata ជាជម្រើសទី២ហើយ Dani Cavajal ជាអ្នកគ្រងដំណែងការពារស្លាបស្ដាំជំនួស Danilo នោះពួកគេត្រូវរកកន្លែងលេងជាប់លាប់ផ្សេងទៀត។ ទោះបីជាយ៉ាងនេះក្ដី! Los Blancos នឹងមិនឲ្យកីឡាករជម្រើសជាតិអេស្ប៉ាញឬក៏ប្រេស៊ីលទាំង២នាក់នេះ ចាកចេញដោយតម្លៃល្មមៗនោះដែរ។
AC Milan បន្ថែមការចាប់អារម្មណ៍ចង់បាន ដោយមានបំណងចំណាយលុយ៧០លានអឺរ៉ូសម្រាប់ Morata ដែលតម្លៃនេះមិនទាន់តថ្លៃជាមួយ Real Madrid នៅឡើយ ខណៈពេលChelsea ក៏មិនទាន់បោះបង់ចោលគោលគំនិតចង់ទិញយក Danilo ផងដែរ។
សម្រាប់Danilo បើមិនអាចប្ដូរទៅ Stamford Bridge, ក៏ Manchester City ចង់បានដែរខណៈតម្លៃខ្លួនរបស់ខ្សែការពារប្រេស៊ីលរូបនេះ ៣០លានអឺរ៉ូជាមួយកន្លៃផ្ដាច់កុងត្រា៕
ប្រភពៈMARCA