លោក Karl-Heinz Rummenigge ប្រធាន​ក្លឹប​ ​Bayern Munich បាន​ចេញ​មក​បដិសេធ​ក្នុង​ការ​ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ ​Alexis Sanchez នោះ​តែ​ ​ទោះ​ជា​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ជា​ច្រើន​ក៏​ដោយ​។

បន្ទាប់​ពី​ចុះ​កុង​ត្រា​យក James Rodriguez បាន​សម្រេច​ក្នុង​រដូវ​កាល​នេះ​ ប្រធាន​ក្លឹប​ខាង​លើ​បាន​និយាយ​ថា​ ក្លឹប​មិន​សម្លឹង​រក​ខ្សែ​ប្រយុទ្ធ​ខ្សែ​ប្រយុទ្ធ​បន្ថែម​ទៀត​ទេ​​ ស្រប​បេល​លោក Carlo Ancelotti មិន​បាន​ចាប់​អារម្មណ៍​ទម្រង់​លេង​កីឡាករ​រូ​ប​នេះ​ក្រៅ​ពី ​James ។

“ ពួក​យើង​មិន​ចាប់​អារម្មណ៍​ទេ ​(Sanchez)​ ។ពួក​យើង​យល់​ស្រប​តាម​គ្រូ​បង្វឹក​របស់​យើង​គឺ​ថា​មិន​ស៊ីញេ​កុង​ត្រា​បន្ថែម​កីឡាករ​​ទៀត​ទេ។ វា​គ្មាន​អ្វី​គួរ​ឲ្យ​គិត​ទាល់​តែ​សោះ​”។

​Sanchez មិន​បាន​ចូល​រួម​លេង​ក្នុង​ពាន​មិត្តភាព​ទេ​​ ដោយ​សារ​គាត់​ទើប​លេង​ពាន​ Confederations Cup ​វគ្គ​ផ្ដាច់​ព្រ័ត្រ​រួច​ ខណៈ​កាំភ្លើង​ធំ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​នៅ​អូស្ត្រាលី​រួច​ទៅ​ហើយ៕