នាយកប្រតិបត្តិក្លឹប Borussia Dortmund លោក Hans-Joachim Watzke បានបញ្ជាក់ថា ការស៊ីកុងត្រាយក James Rodriguez ក្នុងលក្ខខណ្ឌខ្ចីជើងធ្វើឲ្យក្រុមរបស់លោក Carlo Ancelotti មិនងាយនឹងក្លឹបខ្លាំងៗក្នុងពិភពបាល់ទាត់ប្រជែងយកឈ្នះនោះទេ។
Rodriguez បានមកចូលរួមជាមួយ Bayern ដោយចាកចេញពី Real Madrid ក្នុងសប្ដាហ៍នេះក្នុងកុងត្រាខ្ចីជើងហើយលោក Watzke បានសង្កត់ធ្ងន់ថា Dortmund គ្មានសមត្ថភាពចំណាយលុយច្រើនយ៉ាងនេះ ប្រជែងជាមួយ Bayern Munich ក្នុងការប្រជែងយកកីឡាកររូបនេះឡើយ។
“យើងដឹងពីការកំណត់របស់យើង។ James Rodriguez គឺជាកីឡាករលើកលែងម្នាក់ ដែលយើងមិនអាចនឹងស្រវាយកបាននោះទេ។ ពួកយើងមិនដែលចុះកុងត្រាកីឡាករណាម្នាក់ដូចនេះទេ លុយយើងមានកំណត់តែ បើយើងទិញនោះក៏គ្មានប្រាក់ឈ្នួលឲ្យដែរ។ ប្រសិនបើអ្នកអាចយកកីឡាករលំដាប់នេះបានពិតជាអស្ចារ្យណាស់ ប៉ុន្តែក្នុងប្រទេសអាល្លឺម៉ង់មានតែ Bayern Munich តែមួយប៉ុណ្ណោះដែលអាច។ នេះគឺអ្វីដែលជាមូលហេតុក្លឹបមួយចំនួន នៅអាល្លឺម៉ង់មិនអាចប្រជែងយកពាន។ ពួកគេគួរតែព្យាយាមបន្ត តែនៅតែមិនជោគជ័យ។”
“ ក្នុងចំណាត់ថ្នាក់អន្តរជាតិបច្ចុប្បន្ន ពួកយើងឈរលេខ៧។តែយ៉ាងណាក៏ដោយ Manchester United, Manchester City និង Liverpool ឈរពីក្រោយយើង។ ពួកគេនឹងដើរទន្ទឹមយើង ហើយនឹងអាចនាំមុខយើងវិញម្ដង។ ក្នុងករណីហិរញ្ញវត្ថុ យើងនៅលំដាប់លេខ២ក្នុងអាល្លឺម៉ង់ ទោះបីជា RB Leipzig ឈរលេខ២ក្នុងតារាងប៉ុន្តែយើងឈរលេខ៣ហើយឈ្នះពាន DFB-Pokal ដែលនេះជាការសម្រេចស្នាដៃដ៏ល្អមួយហើយ”៕