លោក Jose Mourinho បាននិយាយហើយថាដាច់ខាតរក្សាអ្នកចាំទីរបស់ខ្លួន បើក្លឹប Real Madrid ឈប់ចង់បានហើយតែយ៉ាងណាក្ដី! ស្ដេចសនៅតែទទូចចង់បាន ធ្វើឲ្យលោក Jose ដាក់លក្ខខណ្ឌមួយ។
ថ្មីនេះមានព័ត៌មានថាក្លឹបយក្សអេស្ប៉ាញ នៅតែសង្ខើញចង់បាន De Gea ទោះបីព័ត៌មានចរចាអារ៉ាមនេះ បានស្ងប់ស្ងាត់មួយរយៈហើយក្ដី ប៉ុន្តែវាបានលេខលឺម្ដងទៀត។ United បានដាក់លក្ខខណ្ឌថា ចង់បានខ្សែបម្រើឆ្នើម Toni Kroos ជាមួយនឹងតម្លៃនៃការទិញដូរអ្នកចាំទីសញ្ជាតិអេស្ប៉ាញ បើពួកគេចង់បានមែននោះ។
លោក Jose Mourinho គឺជាអ្នកគាំទ្រខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ ដោយលោកជឿជាក់ថា តម្លៃខ្លួន De Gea មានដល់ទៅ៨៩លានផោនស្មើនឹងលុយដែល Man Utdទិញ Paul Pogba។ គេជឿថា Madrid កំពុងពិចារណា ថាតើត្រូវឲ្យKroosទៅឲ្យ Man Utd ឬក៏អត់ពីព្រោះខាង Man Utdមិនព្រមដោះលែង de gea ស្រួលៗនោះទេ។
Man Utd ចង់បានតម្លៃខ្លួន De Gea យ៉ាងហោចណាស់ត្រឹមតែ៦០លានផោនប៉ុណ្ណោះទេ បូកជាមួយ Kroos ហើយបើ Real Madrid យល់ព្រម អ្វីៗនឹងដំណើរការទៅយ៉ាងរលូន។ ក្រុមទាំងពីរនឹងត្រូវជួបគ្នាក្នុងការប្រកួតមិត្តភាព International Champions Cup នៅថ្ងៃអាទិត្យសប្ដាហ៍ក្រោយនឹងពាន UEFA Super Cup ខណៈក្នុងនាមក្រុមទាំងពីរជាម្ចាស់ជើងឯក Champions League និងEuropa Leagueនៅថ្ងៃទី៨សីហា៕