Isco គឺ​បាន​ក្លាយ​ជា​កីឡាករ​លេង​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​ជាមួយ​អាហ្សង់ទីន ​ខណៈ​ដែល​រូប​គេ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យជម្នះ​៦-១ហើយ​ខ្សែ​បម្រើ​ Atletico Madrid កីឡាករ ​Koke បាន​និយាយ​ថា​គាត់​នឹង​ទទួល​​ស្វាគមន៍ Isco ដោយ​ម្រាម​១០​បើ​បើ​គាត់​ចេញ​ពី ​Real មក​ចូល​រួម​ជាមួយ ​Atletico។

Isco បាន​រិះគន់​ Real Madrid ពី​ការ​រក្សា​ទុក​គាត់​ក្នុង​កៅអី​បម្រុង​ហើយ​មិន​បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់​គាត់​ក្នុង​នាម​ជា​កីឡាករ​របស់​ Real Madrid ។​ប៉ុន្តែ​យ៉ាង​នេះ​ក្ដី​! ​ខ្សែ​បម្រើ​ Atletico បាន​បាន​និយាយ​ថា​រូប​គេ​ស្វាគមន៍​ដោយ​គ្មាន​បញ្ហា ​បើ ​Isco ចង់​ចេញ​ពី​ Real Madrid។

“​ខ្ញុំ​ឃើញហើយ​គឺ​ពិត​ជា​ល្អ​ណាស់​ ! ពេល​វេលា​ដែល​យើង​លេង​ជាមួយ​គ្នា​ ពេល​ដែល​គាត់​លេង​ជាមួយ​ពួក​យើង​គឺ​ល្អ​បំផុត។ កម្រិត​របស់​គាត់​ពិបាក​ស្មាន​ណាស់​ ក្នុង​ក្លឹប​របស់​គាត់​ ខ្ញុំ​មិន​បាន​ឃើញ​គាត់​រាល់​ថ្ងៃ​នោះ​ទេ ​ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​Zidane គិត​យ៉ាង​ម៉េច​ចំពោះ​គាត់​ដែរ​ ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់ ​Isco”។

“​បើ​គាត់​មិន​ចង់​បន្ត​នៅ​ទី​នោះ​ប្រហែល​ជា​Atletico អាច​ជួយ​គាត់​បាន​”។

ក្នុង​រដូវ​កាល​នេះ​ Isco លេង​បាន​១៨​ប្រកួត​ឲ្យ ​Real Madrid រដូវ​កាល​នេះ​រក​បាន​៥​គ្រាប់ ​និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​៥​គ្រាប់​ផង​ដែរ៕