ខ្សែ​ប្រយុទ្ធ​​ Barcelona កីឡាករ​ Ousmane Dembele កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ពី​ក្រុម​ Atletico Madrid, Arsenal និង ​Liverpool នេះ​បើ​តាម​ប្រភព​ Don Balon។

មូលហេតុ​ដែល ​Arsenal ចង់​បាន​ខ្សែ​ប្រយុទ្ធ​បារាំង​វ័យ​ក្មេង​រូប​នេះ ​ពី​ព្រោះ​តែ​ Pierre-Emerick Aubameyang​ បាន​ទទូច​ឲ្យ​កាំភ្លើង​ធំ​ ស្នើ​យក​អតីត​មិត្ត​រួម​ក្រុម​ដែល​ធ្លាប់​លេង​ជាមួយ​គ្នា​នៅ ​Dortmundមក​លេង​ជាមួយ​គ្នា​វិញ។​ ចំណែក​អតីត​គ្រូ​បង្វឹក ​Borussia Dortmund លោក Jurgen Klopp កំពុង​សង្ឃឹម​ថា​ ចំណាយ​លុយ​១៦០​លាន​អឺរ៉ូ​ដែល​បាន​ពី​ការ​លក់​Philippe Coutinho ឲ្យ​ Barcelona កាល​ពី​ខែ​មករា​នោះ អាចដេញ​ថ្លៃ​យក​កីឡាករ​វ័យ​ក្មេង​របស់​បារាំង​រូប​នេះ​បាន។

ចំណែក​ Atletico Madrid វិញ​មាន​អារម្មណ៍​ថា​ពួក​គេ​អាច​អន្ទង​ Dembele ដើម្បី​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​ដោយ​សារ​តែ​Antoine Griezmann ក៏​កំពុង​រក​ផ្លូវ​ចាក​ចេញ​ពី​ក្លឹប​នៅ​ទី​ក្រុង​ម៉ាឌ្រីដ​ដែរ៕