ប្រភព​ Yahoo Sport UK បាន​និយាយ​ថា ​លោក ​Jose Mourinho បាន​សម្រេច​ចិត្ត​រក្សា​ទុក​ Paul Pogbaនៅ​ Manchester United បន្ត​ទៀត​។

អនាគត​ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង ​បាន​ក្លាយ​ជា​ប្រធាន​បទ​តែង​សេក្ដី​ពិភាក្សា​” តើ​នៅ​ឬ​ទៅ “​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ ក្រោយ​ពេល​មិន​បាន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ពេញ​ខ្លាំង​របស់​លោក​ Jose នៅ​ Old Trafford។

ប៉ុន្តែ! ទោះ​បី​ជា ​Pogba ​កំពុង​មាន​បញ្ហា​ជាមួយ​គ្រូ​បង្វឹក​ព័រទុយហ្គាល់​ ប៉ុន្តែ​លោក ​Mourinho ជឿ​ថា​​គុណភាព​របស់​ខ្សែ​បម្រើ​ឆ្នើម​វ័យ​២៥​ឆ្នាំ​អាច​ជួយ​ឲ្យ​គាត់​នាំ ​Man Utd លើក​ពាន​ក្នុង​រដូវ​២០១៨/២០១៩បាន៕