ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់​កីឡាករ​ Toni Kroos បាន​និយាយ​ទាក់ទង​ទៅ​នឹង​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ថា”​​មិន​ល្អ​ដូច​មនុស្ស​មួយ​ចំនួន​និយាយ​នោះ​ទេ”​បន្ទាប់​ពី​ក្រុម​របស់​ខ្លួន​បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​មួយ​ទល់​០។

ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​​​​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ដែល​មាន​សមត្ថភាព​អាច​ឈ្នះ​ពាន ​World Cup 2018 ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ៗ​ដទៃ​ទៀត​ ប៉ុន្តែ​ការ​ប្រើ​ក្បាល​សម្រេច​ទី​តែ​មួយ​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​​ Gabriel Jesus បាន​ធ្វើ​ឲ្យ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ចាញ់​ក្រុម​សាំបា​ប្រេស៊ីល។

និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ Kroos បាន​រិះគន់​ទម្រង់​លេង​​ក្រុម​របស់​គាត់​ ហើយ​បាន​និយាយ​ថា​គុណភាព​របស់​អាល្លឺម៉ង់​មិន​ទាន់​អាច​ល្អ​ដូច​ការ​គិត​របស់​មនុស្ស​មួយ​ចំនួន​និយាយ​ឡើយ។

យើង​បាន​បង្ហាញ​ថា​ យើង​មិន​ល្អ​ដូច​ការ​និយាយ​របស់​មនុស្ស​មួយ​ចំនួន​ ឬ​ក៏​ដូច​ការ​គិត​របស់​យើង​នោះ​ទេ។ ពួក​យើង​លេង​ហាក់​ដូច​មិន​ស្រួល​នោះ​ទេ​​ ទោះ​បី​ជា​យើង​មាន​កីឡាករ​២​ទៅ​៣​នាក់​មាន​ឱកាស​ ដើម្បី​ស៊ុត​បញ្ចូល​ទី​ ប៉ុន្តែ​ពួក​គេ​មិន​អាច”។

“​យើង​លេង​បាន​ល្អ​នៅ​វគ្គ​ទី​២​ក្នុង​២០​នាទី​ដំបូង​ ប៉ុន្តែ​សល់​ពី​នេះ​គឺ​ជា​ចំណុចអ​វិជ្ជមាន​របស់​ពួក​យើង”៕

Soccer Football – International Friendly – Germany vs Brazil – Olympiastadion, Berlin, Germany – March 27, 2018 Germany’s Sandro Wagner reacts after a missed chance REUTERS/Wolfgang Rattay