ក្រោយឈ្នះ១ទល់នឹង០នៅថ្ងៃបិទវគ្គចែកពូល G បែលហ្ស៊ិកបន្តឡើងទៅប៉ះជប៉ុន ដោយឡែកអង់គ្លេសត្រូវជួបកូឡុំប៊ីនៅវគ្គ១៦ក្រុមនៃព្រឹត្តិការណ៍ FIFA World Cup 2018។

ក្នុងជំនួបរវាងក្រុមបិសាចក្រហម និង ក្រុមតោកំណាចបានបញ្ចប់ទៅដោយការស៊ុត១គ្រាប់របស់ខ្សែបម្រើ Adnan Januzaj នៅវគ្គទី២ ដោយជួយឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិកឈរនៅកំពូលតារាងពូល G ដោយមាន៩ពិន្ទុនៅក្នុងដៃ ខណៈអង់គ្លេសនៅលេខ២មាន៦ពិន្ទុ។

នៅក្នុងពេលដំណាលគ្នានោះ ក្រុមជម្រើសជាតិទុយណេស៊ីបានវាយបកយកឈ្នះក្រុមជម្រើសជាតិប៉ាណាម៉ា២ទល់នឹង១។ កីឡាករ Yassine Meriah បានភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងនៅនាទីទី៣៣ដោយធ្វើឲ្យប៉ាណាម៉ាជាអ្នកនាំមុខបានមុន ប៉ុន្តែកីឡាករ Ben Youssef និង Wahbi Khazri បានរកគ្រាប់បាល់ម្នាក់១គ្រាប់មកវិញឲ្យទុយណេស៊ីស្រវ៉ា៣ពិន្ទុតែម្តង។

ទស្សនាវីដេអូ៖