សហព័ន្ធបាល់ទាត់ពិភពលោក FIFAបានពិន័យមិនឲ្យខ្សែបម្រើ Dele Alli លេងក្នុងជម្រើសជាតិអង់គ្លេសមួយប្រកួត ក្រោយពេលកីឡាកររូបនេះ បង្ហាញកាយវិការមិនសមរម្យ អំឡុងលេងឲ្យជម្រើសជាតិអង់គ្លេស ប្រកួតឈ្នះស្លូវ៉ាគីក្នុងវគ្គជម្រុះ World Cup។
គណកម្មការវិន័យរបស់ FIFA បានដាក់បញ្ញត្តិមកថា ខ្សែបម្រើរបស់ Spurs មិនបានបង្ហាញកាយវិការនេះដោយចេតនាទៅលើអាជ្ញាកណ្ដាលនោះទេ តែការពិន័យ ពីបទមើលងាយគូរប្រកួត និងអាជ្ញាកណ្ដាលដោយអចេតនាទៅវិញ។
Dele Alli នឹងខកខានលេងឲ្យអង់គ្លេសទល់នឹងក្រុមជម្រើសជាតិស្លូវ៉ាគី ប៉ុន្តែរូបគេនឹងអាចលេងបានវិញ អំឡុងចាប់ផ្ដើមការប្រកួត World Cup ក្នុងប្រទេសរុស្សីរដូវកាលក្រោយ។ ទោះបីជាអង់គ្លេស មានភាគរយខ្ពស់ឡើងទៅលេងនៅ World Cup, FIFA បានព្រមានឥរិយាបថរបស់ Alli ពីកាយវិការវាយប្រហារនិងមិនស្ថិតក្នុងបែបបទកីឡារ៕