តារាបាល់ទាត់របស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann ចង់ឲ្យអនាគតរបស់គាត់បានដោះស្រាយចាប់ឲ្យរួចមុនពេលទៅចូលរួម ជាមួយក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ World Cup ក្នុង ខែមិថុនាខណៈដែល Barcelona រាយការណ៍ថាធ្វើការផ្ទេរយកគាត់។
ខ្សែប្រយុទ្ធបារាំងមានទំនាក់ទំនងយ៉ាងជិតស្និតក្នុងការផ្ទេរទៅលេងនៅ ចក្រហមក៏លែងទាក់ទងហើយក្លឹបនៅអេស្ប៉ាញក៏ចូលខ្លួនមកម្ដងនោះគឺ Barca។ អញ្ចឹងក៏ដោយព័ត៌មាននេះ បានធ្វើឲ្យរូបមានកង្វល់ក្នុងចិត្តមិនដឹងថាមានអនាគតយ៉ាងនោះទេក្នុងអាជីពបាល់ទាត់។ អញ្ចឹងហើយរូបគេចង់ក្លឹបដោះស្រាយឲ្យបានឆាប់មុន World Cup មកដល់។
“ខ្ញុំចង់ធ្វើដំណើរទៅប្រទេសរុស្សីដោយគ្មានកង្វល់ក្នុងចិត្ត។ ខ្ញុំមិនដឹងថាតើកន្លែងណាដែលខ្ញុំត្រូវលេងនោះទេ ប៉ុន្តែការមានអារម្មណ៍ស្ងប់ក្នុងចិត្តពិតជាល្អ ទោះបីជានៅបន្ត ឬរកឃើញកន្លែងលេងថ្មីរួចហើយក្ដី” Griezmann និយាយក្នុងកាសែតបារាំង។
“ វារំខានដល់ខ្ញុំដែរហ្នឹង! ខ្ញុំបានប្រាប់ប្អូនស្រីខ្ញុំថា តើត្រូវនៅបន្តឬអត់! អញ្ចឹងហើយខ្ញុំចង់មានដំណោះស្រាយមុនការប្រកួត World Cup។ អ្វីដែលរំខានខ្ញុំគឺថាមនុស្សគ្រប់គ្នាសួរខ្ញុំអំពីរឿងនេះ”។
“ពេលដែលខ្ញុំសប្បាយចិត្តអ្វីៗនឹងល្អ។ខ្ញុំចង់ឈ្នះពាន World Cup ឬក៏ Champions League ជាងពាន Ballon d’Or។ បើវាគ្រោងនឹងមកដល់វាពិតជាមកហើយ!”៕