លោក Zidane គ្រូ​បង្វឹក​ Real Madrid បាន​រាយការណ៍​ថា​ បាន​និយាយ​យល់​ព្រម​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប៉ូឡូញ​ ចំ​ពេល​ដែល​ Real Madrid កំពុង​ស្វែង​រក​ជម្រើស​ក្នុង​តំបន់​ប្រយុទ្ធ​ថ្មី​ដើម្បី​ប្រជែង​ពាន ​La liga នៅ​រដូវ​កាល​ក្រោយ។

លើស​ពី​នេះ ​Madrid បាន​ត្រៀម​ខ្លួន​យល់​ព្រម​ជួប​ពិភាក្សា​ជាមួយ​លោក​ Pini Zahavi ដែល​ជា​ភ្នាក់​ងារ​របស់​ Lewandowski។ ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​​អាច​នឹង​ក្លាយ​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ការ​ផ្ទេរ​ដ៏​ធំ​នេះ ​​ខណៈ​រូប​គេ​ខិត​ជិត​ដល់​ទី​បញ្ចប់​នៃ​ភាព​ល្អ​បំផុត​របស់​ខ្លួន​ទៅ​ហើយ។

ខណៈ​ពេល​ដែល ​Karim Benzema កាន់​តែ​អន់​ទៅៗ​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ Real Madrid ការ​ស្វែង​រក​ជម្រើស​ថ្មី​រវាង​ក្លឹប​ទាំង​ពីរ​នឹង​អាច​ទៅ​រួច។ តាម​ប្រភព ​AS លោក Florentino Perez និង​អ្នក​ដទៃ​ទៀត​មិន​ទាន់​ទាក់ទង​ជាមួយ​ Bayern Munich នៅ​ឡើយ​ទេ​។ ក្លឹប​យក្ស​អាល្លឺម៉ង់​គ្មាន​បំណង​របស់​កីឡាករ​របស់​ខ្លួន​ចេញ​នោះ​ទេ ​​បើ​ក្នុង​ស្ថានភាព​បង្ខំ​ចិត្ត​ក៏​ពួក​គេ​ត្រូវ​ការ​លុយ​តម្លៃ​ខ្លួន​ខ្ពស់​ដែរ​គឺ​រហូត​ដល់​ទៅ​១០០​លាន​ឯណោះ។

ប្រសិន​បើ​កិច្ច​ព្រមព្រៀង​អាច​ឈាន​ទៅ​ដល់​ Lewandowski នឹង​ជំនួស​កន្លែង​១១​នាក់​របស់​ Benzema ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​បារាំង​រក​បាន​តែ​៣៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ចំណោម​២៣​ប្រកួត​នៅ ​La liga ។ចំណែក ​Lewan វិញ​រក​បាន​២៣​គ្រាប់​ក្នុង​ចំណោម​២៦​ប្រកួត​ឲ្យ ​Bayern Munich៕