Lucas Hernandez គឺ​ជា​ករណី​កីឡាករ​បដិសេធ​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​​ចុង​ក្រោយ​គេ​បំផុត​ ដោយ​សុខ​ចិត្ត​ជ្រើស​យក​ជម្រើស​ជាតិ​បារាំង​។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ម្ចាស់​ពាន​ Ballon d’Or កីឡាករ​ Lionel Messi ក៏​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​គោ​ជល់​អេស្ប៉ាញ​បាន​ដែរ ​តែ​បេះ​ដូង​របស់​ដក់​ជាប់​ឲ្យ​អាហ្សង់ទីន។

Rafinha Alcántara

Mazinho, ម្ចាស់​ជយលាភី​ World Cup 1994 របស់​ប្រេស៊ីល​គឺ​ជា​ឪពុក​របស់ ​Thiago និង ​Rafinha ។​ ពួក​គេ​ទាំង​ពីរ​កើត​នៅ​អេស្ប៉ាញ​។​ ខណៈ​ពេល​ដែល​ Thiago កំពុង​មាន​ឈ្មោះ​ជា​រឿយ​ៗ ​ក្នុង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញហើយ​ Rafinha សុខ​ចិត្ត​ជ្រើសរើស​ផ្លូវ​ដើរ​តាម​ឪពុក​របស់​ខ្លួន​តំណាំង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល។

Dani Alves

នៅ​ពេល​ដែល​ Alves កំពុង​លេង​ឲ្យ ​Sevilla ​ លោក Luis Aragones ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ Aragones បាន​កោះ​ហៅ​ខ្សែ​បម្រើ​ការពារ​ស្លាប​ស្ដាំ​រូប​នេះ​ឲ្យ​លេង​ជាមួយ​អេស្ប៉ាញ​សម្រាប់​World Cup 2006 ប៉ុន្តែ ​Dani Alves យក​ជម្រើស​ជាតិ​ប្រេស៊ីល​វិញ​រហូត​ដល់​បច្ចុប្បន្ន។

Aymeric Laporte

កើត​នៅ​បារាំង​តែ​ធំ​ធាត់​នៅ​អេស្ប៉ាញ​។ Laporte បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​បារាំង​ក្នុង​ឈុត​ U ស្ទើរ​គ្រប់​ឈុត ​ប៉ុន្តែ​មិន​ទាន់​បាន​ជាប់​ឈុត​ធំ​នៅ​ឡើយ​ទេ​។ រូប​គេ​អាច​លេង​ឲ្យ​អេស្ប៉ាញ​បាន​ ប៉ុន្តែ​ជម្រើស​ជាតិ​បារាំង​គឺ​ជា​ផ្នែក​មួយ​សំខាន់​ដែរ។

Lucas Hernandez

Hernandez ជា​កីឡាករ​ចុង​ក្រោយ​ជាប់​ទាក់ទង​នឹង​សង្គ្រាម​ដណ្ដើម​ដំណែង​កីឡាករ​ជម្រើស​ជាតិ​។ ទោះ​បី​ជា​អេស្ប៉ាញ​ព្យាយាម​អន្ទង​ឲ្យ​លេង​ឲ្យ​ខ្លួន​តែ​សាមី​ខ្លួន​កីឡាករ ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​របស់​លោក​ Didie Deschamps ។

Lionel Messi

ទោះ​បី​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​ឈុត​ធំ​តាំង​ពី​ក្មេង​ក្ដី​​រូប​គេ​មិន​បាន​ដក់​ក្នុង​ចិត្ត​នោះ​ដែរ។​អាហ្សង់ទីន​គឺ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​អាច​យក​រូប​គេ​លេង​តំណាង​ជម្រើស​ជាតិ​បាន៕