ខ្សែប្រយុទ្ធ Juventus កីឡាករ Paulo Dybala មិនបានកោះហៅឲ្យចូលជម្រើសជាតិក្រោមការដឹកនាំពីលោក Jorg Sampaoli ដើម្បីក្នុងការប្រកួតមិត្តភាពឲ្យអាហ្សង់ទីននោះទេ ប៉ុន្តែគាត់កំពុងស្ថិតក្នុងការតាមប្រមាញ់ពី Real Madrid ។ វត្តមានក្នុងរដ្ឋធានីនៃប្រទេសអេស្ប៉ាញ បានធ្វើឲ្យគេសន្និដ្ឋានថា ព័ត៌មានចចាមអារ៉ាមរឿងទៅលេងនៅ Real អាចរូបរាងបណ្ដើរៗហើយ។
ខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះមានទំនាក់ទំនងផ្ទេរទៅ Real និង Barca មុនចុះកុងត្រាបន្ថែមជាមួយ Juventus ហើយបើតាមប្រភព La Joya បានឲ្យដឹងថា រូបគេនឹងមកចូលរួមជាមួយក្លឹបអេស្ប៉ាញណាមួយ ខណៈដែលកុងត្ររបស់គាត់ផុតកំណត់នៅថ្ងៃ ៣០ មិថុនា ឆ្នាំ២០២២។
ទោះបីជាយ៉ាងនេះក្ដី! ព័ត៌មានចចាមអារ៉ាមកំពុងតែនិយាយពី Dybala ហើយតាមពិតទៅថ្មីៗនេះ រូបគេត្រូវបានគេឃើញនៅទីក្រុងម៉ាឌ្រីដ។ Dybala មិនបានកោះហៅឲ្យចូលជម្រើសជាតិលេងទល់នឹងអ៊ីតាលី និងអេស្ប៉ាញទេ ប៉ុន្តែគេឃើញកីឡាករកំពុងនៅរដ្ឋធានីអេស្ប៉ាញទៅវិញ។ តាមប្រភព AS គេឃើញ Dybala នៅជាមួយបងប្រុសរបស់ខ្លួនដែលគេដឹងថាជាភ្នាក់ងាររបស់កីឡាករផងដែរ ហើយក៏មានមិត្ត២ទៅ៣នាក់ទៀត កំពុងអង្គុយញ៉ាំអាហារក្នុងភោជនីយដ្ឋានមួយឈ្មោះ “Los Arroces se Sagis” ក្នុងទីក្រុងម៉ាឌ្រីដ។
បើទៅមើលក្រុមជម្រើសជាតិប្រកួតជាមួយអេស្ប៉ាញក៏មិនត្រូវដែរ ពីព្រោះក្រុមទាំងពីរជួបគ្នានៅថ្ងៃទី២៧មីនាឯណោះ អញ្ចឹងគាត់មកអេស្ប៉ាញធ្វើអី?