នៅក្នុងការប្រកួតវគ្គជម្រុះ Europa League រវាង Everton និង Hajduk Split កាលពីយប់ថ្ងៃ ព្រហស្បត្តិ៍ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់លំដាប់ទី២ប្រចាំទ្វីបអឺរ៉ុប UEFA Europa League ត្រូវបានពន្យាពេលដោយសារបញ្ហាការប៉ះទង្គិចរវាងអ្នកគាំទ្រ និងសន្តិសុខ។
Hadjuk fans all kicking off and the Everton ball boy is just doing keepy ups in front of them 😂👏🏼 pic.twitter.com/JgT1HB3p1y
— FootyAwayDays Videos (@FootyAwayDayVid) August 18, 2017
ក្រុមអ្នកគាំទ្ររបស់ក្រុមភ្ញៀវបានប្រមូលផ្តុំឡូហ្គូម្ចាស់ផ្ទះផ្កាប់ចុះ និងបានយកកៅអីគុំមកអ្នកគាំទ្រ Everton នៅក្នុងកីឡដ្ឋាន Goodinson Park។
ជាមួយគ្នាក្មេងរើសបាល់ក៏ត្រូវបានជួយសង្គ្រោះចេញពីតំបន់មានការប៉ះទង្គិចដោយស្ថិតនៅខាងក្លិប Hajduk Split ខណៈអ្នកគាំទ្រទាំងអស់នោះបានបង្កភាពអសកម្ម និងវាយសន្តិសុខ កាលពីវគ្គទី១។
បញ្ហានេះកើតមានក្រោយ Michale Keane រកគ្រាប់ដំបូងរបស់ខ្លួនជាមួយក្លិប Everton នៅនាទី៣០ ខណៈអាជ្ញាកណ្តាលលោក Ivan Kruzliak បានផ្អាកការប្រកួត ២ រឺ៣នាទី ចាប់ផ្តើមការប្រកួតបានជាង១០នាទី កីឡាករ Idrissa Gueye បំប៉ោងសំណាញ់ទីអោយម្ចាស់ផ្ទះមួយគ្រាប់ថែមទៀតនៅនាទី៤៥ មុនបញ្ចប់ដោយលទ្ធផល ២ទល់០៕