ខណៈ​ពេល​លោក ត្រូវ​រៀប​ចំ​ក្រុម​ត្រៀម​ជួប ​Real Madrid ក្នុង ​Champions League មិន​ដល់​ប៉ុន្មាន​ម៉ោង​ទៀត​នោះ​ លោក Mauricio Pocgettino គ្រូ​បង្វឹក​ Tottenham បាន​និយាយ​ថា​លោក បារម្ភ​ពី​​ឥទ្ធិពល​នៃ​ទម្រង់​លេង​បែប​”Magic”របស់​ Isco។

Isco បាន​ឈាន​មក​ដល់​កម្រិត​មួយ​ខ្ពស់​នៅ​ Real Madrid ហើយ​រូប​គេ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប ​ក្នុង​ចំណោម​កីឡាករ​ល្អ​ក្នុង​ពិភពលោក​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Mauricio Pocgettino។

Image result for Pochettino vs Isco

អតីត​កីឡាករ​របស់​ Valencia និង ​Malaga រូប​នេះ​កំពុង​តែ​រក្សា​ដំណែងច្បាស់លាស់​មួយ​នៅ ​Real Madrid ហើយ​លោក Poch ធ្លាប់​ដឹកនាំ​​ក្រុម​ Espanyol លេង​ត​ទល់​នឹង​ Isco បាន​ដឹង​ពី​ទម្រង់​លេង​ពិត​ប្រាកដ​របស់​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ដែលកំពុង​តែ​ឡើង​ជើង​ខ្លាំង។

Image result for Pochettino wary of 'magic' Isco

“ខ្ញុំ​គិត​ថា​គាត់​គឺ​ជា​កីឡាករ​ល្អ​ម្នាក់​ ក្នុង​ចំណោម​កីឡាករ​កំពូលៗ​ឯ​ទៀត។​ខ្ញុំ​ពិត​មាន​សំណាង​ណាស់ ​ដែល​បាន​ឃើញ​គាត់​លេង​នៅ​ក្លឹប​ខុស​ៗ​គ្នា​ ហើយ​គាត់​តែង​តែ​ជា​កីឡាករ​ដែល​មាន​គុណភាព ​និង​បង្កើត​អ្វី​ដែល​ថ្មី​ពី​កម្រិត​មធ្យម​ទៅ​ដល់​កម្រិត​បង្គួរ។” លោក ​Pochettino និយាយ​ក្នុង​សន្និសិទ្ធ​កាសែត​មុន​ការ​ប្រកួត។

“ គាត់​ដល់​កម្រិតឡើង​ជើង​ពេញ​លេញ​នៅ ​Real ហើយ​ពួក​យើង​កំពុង​បារម្ភ​ពី​គាត់​ផង​ដែរ។ ​ពួក​យើង​បាន​ដឹង​ពី​ទម្រង់​ញាក់​បាល់​បែប​ Magic របស់​គាត់​ហើយ”៕