ក្រោយ​ពេល​ធ្វើ​ការ​ចាប់​ឆ្នោត​កាល​ពី​ប៉ុន្មាន​នាទី​មុន​នេះ​​ ក្រុម​ប្រកួត​វគ្គ​ជម្រុះ​Play-off នៅ​តំបន់​អឺរ៉ុប​​បាន​បញ្ចេញ​ឲ្យ​ដឹង​ហើយ។

 

៨​ក្រុម​ឈរ​លេខ​២​ក្នុង​ចំណោម​ពូល​ទាំង​៩​ដែល​ធ្វើ​ការ​ជម្រុះ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ត្រូវ​បាន​ជ្រើសរើស​មក​លេង​ Play-off មាន​ដូច​ជា៖ Northern Ireland, Switzerland, Croatia,Greece, Denmark, Republic of Ireland, Sweden និងItaly។ ក្រុម​ទាំង​អស់​នេះ​នឹង​ត្រូវ​លេង​ជម្រុះ ​Play-off ២​ជើង​ចាប់​ពី​ថ្ងៃ​ទី​៩​ទៅ​១១​វិច្ឆិការ​(ជើង​ទី​មួយ)និង​១២​ទៅ​១៤​វិច្ឆិកា(​ជើង​ទី​២)។

The results of the FIFA football World Cup 2018 European play-off draw is displayed on a screen, on October 17, 2017 in Zurich. / AFP PHOTO / Fabrice COFFRINI (Photo credit should read FABRICE COFFRINI/AFP/Getty Images)

ក្រុម​ទាំង​៨​នេះ​គឺ​

អៀរឡង់ខាងជើង ប៉ះ ស្វីស

ក្រូអាត ប៉ះ ក្រិក​

ដាណឺម៉ាក ប៉ះ សាធារណរដ្ឋ​អៀកឡង់

ស៊ុយអែត​ប៉ះ អ៊ីតាលី