ការប្រកួតដ៏កក្រើកក្នុង Champions League រដូវកាលនេះបានចាប់ផ្ដើមចែកបាល់នៅយប់នេះហើយ ខណៈក្លឹបជាច្រើនបានបំបែកធនាគាររបស់ខ្លួន ទិញយកកំពូលកីឡាករមានទេពកោសល្សយកមកប្រកួតប្រជែងពានរង្វាន់នេះ។ បើតាមការព្យាករណ៍ពីអ្នកជំនាញ និងវេបសាយធំក្នុងពិភពលោក បានចាត់ទុកក្លឹប៥នេះមានភាគរយឈ្នះពានច្រើនជាងគេ នៅរដូវកាលនេះ។ចង់ច្បាស់សូមមើលខាងក្រោម៖
១- Real Madrid (អេស្ប៉ាញ)
ម្ចាស់ការពារដំណែងជើងនេះមួយនេះគឺជាគីឡូធ្ងន់បំផុតដោយបានរក្សាដំណែងជើងឯក២ដងជាប់គ្នា។ ក្រុមរបស់លោក Zidane ចំណាយពេល៤ឆ្នាំក្នុងការឈ្នះពានមួយនេះ។ បើនិយាយពីភាគរយនៃការឈ្នះវិញគឺ៤/១។
២-PSG(បារាំង)
ក្លឹបចំណាយនិងជះលុយដូចក្រដាសមួយនេះ មានភាគរយ៧/១ក្នុងការឈ្នះពាន Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
៣- Bayern Munich(អាល្លឺម៉ង់)
ក្រុមរបស់លោក Carlo Ancelotti គឺជាក្រុមឈរលំដាប់ទី៣ក្នុងការឈ្នះពាននេះដែលមានភាគរយ៧/១។
៤- Barcelona (អេស្ប៉ាញ)
Messi និងមិត្តរួមក្រុមដទៃទៀតពិតជារត់ដាច់ជើងចោលក្នុងពានមួយនេះហើយ ខណៈពួកគេទើបតែឈ្នះកាលពីឆ្នាំ២០១៥។
៥- Manchester City (អង់គ្លេស)
ក្រុមរបស់លោក Pep Guardiola មានភាគរយ១០/១ក្នុងការក្រសោបពានមួយនេះទោះបីជាមិនដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ដោយ។
ចុះប្រិយមិត្តវិញគិតថាក្លឹបមួយណានឹងឈ្នះពាន Champions League ?