ខ្សែប្រយុទ្ធ Lyon កីឡាករ Mariano Diaz បានបដិសេធកាលពីថ្ងៃអង្គារ៍នេះថា រូបគេនឹងមិនត្រឡប់ទៅ Real Madrid តាមរយៈកុងត្រាភ្ជាប់លក្ខខណ្ឌទិញត្រឡប់មកវិញ បន្ទាប់ពីម្ចាស់ជើងឯកអឺរ៉ុបបានលក់គាត់ទៅក្លឹបលេងនៅ Ligue 1 នៅរដូវកាលមុន។
ខ្សែប្រយុទ្ធអេស្ប៉ាញកំពុងតែបង្ហាញទម្រង់លេងល្អនៅក្នុងប្រទេសបារាំង ដោយរកបាន១១គ្រាប់ គ្រប់ពានរង្វាន់ឲ្យនៅរដូវកាលនេះ ប៉ុន្តែកាសែតអេស្ប៉ាញបានរាយការណ៍ពីសេចក្ដីសន្និដ្ឋាន Real Madrid បានភ្ជាប់លក្ខខណ្ឌទិញត្រឡប់មកវិញដូចកាល Alvaro Morata មកកីឡដ្ឋាន Santiago Bernabeu កាលពីខែមករាឆ្នាំ២០១៦។
បែបនេះក្ដី!កីឡាករវ័យ២៤ឆ្នាំ បាននិយាយក្នុងសន្និសិទកាសែតមួយថា៖” ខ្ញុំចុះកុងត្រា៥ឆ្នាំនៅទីនេះ ដោយគ្មានលក្ខខណ្ឌណាមួយឡើយ។ ខ្ញុំរីករាយនៅទីនេះ ហើយព្យាយាមរកគ្រាប់បាល់ជូនក្លឹបរបស់ខ្ញុំ”។
តាមពិតទៅ! Diaz លេងក្នុងឈុតបម្រុង(Reserv team) របស់ Real Madrid ដោយរកបានត្រឹមតែមួយគ្រាប់ក្នុង La liga មុនពេលចាកចេញមកលេងនៅ Lyon ក្នុងតម្លៃ៨លានអឺរ៉ូ(៩.៥លានដុល្លារ)។
ពេលនេះក្រុម Lyone កំពុងឈរក្នុងដំណែងលេខ២តារាង Ligue 1 តាមពីក្រោយក្រុម PSG ៩ពិន្ទុនិងស្មើពិន្ទុជាមួយម្ចាស់ជើងឯករដូវកាលមុន Monaco តែលើសគ្រាប់បាល់បញ្ចូលទី៕