អ្នកចាំទីជម្រើសជាតិបូស្នី Matej Delac លេងក្នុងលក្ខខណ្ឌខ្ចីជើងជាង១០ក្លឹបហើយ ចាប់តាំងពីមកចូលរួមជាមួយ Chelsea ដំបូងកាលពីឆ្នាំ២០១០ហើយរូបគេមិនដែលបានចូលលេងក្នុង Premier League សូម្បីម្ដងនៅឡើយទេ ពីព្រោះបញ្ហាការអនុញ្ញាតិការងារ (World Permit)។
បែបនេះក្ដី! កីឡាករវ័យ២៥ឆ្នាំហាក់មិនបង្ហាញការស្ដាយក្រោយដែលមកលេងនៅទីក្រុងឡុងដុង ពីព្រោះតែគាត់និយាយថា Chelsea តែងតែសោកស្ដាយគុណភាពចាប់បាល់របស់គាត់។ និយាយក្នុង Super Sport អ្នកចាំទីលេងឲ្យជម្រើសជាតិស៊ែបបាន៩ប្រកួតរូបនេះនិយាយថា៖” បាទ! ដល់ពេលខ្ញុំត្រូវចាកចេញពី Chelsea ឆាប់ៗនេះហើយ។ មនុស្សជាច្រើនសួរខ្ញុំតើសោកស្ដាយទេ ដែលប្ដូរមកលេងនៅ Chelsea តាំងពីក្មេង ហើយមិនចូលលេងនៅក្លឹបតូចៗជាមុនសិន ប៉ុន្តែខ្ញុំបាននិយាយគ្មានការសោកស្ដាយទេ”។
“ អាជីពរបស់អ្នកអាចល្អជាងខ្ញុំ ប៉ុន្តែខ្ញុំមានវ័យ២៥ឆ្នាំ ជួបជាមួយគ្រូបង្វឹកច្រើននាក់ កីឡាករ និងទទួលបានបទពិសោធន៍ច្រើនណាស់។ បញ្ហានេះមិនមែនដោយសារសមត្ថភាពរបស់ខ្ញុំទេ។ Chelsea ជឿជាក់លើខ្ញុំ បន្តកុងត្រា២ទៅ៣ដងហើយប៉ុន្តែបញ្ហាពិតប្រាកដគឺ Work Permit”។
Matej Delac ចេញពីក្លឹប Inter Zapresicon របស់ក្រូអាតហើយចុះកុងត្រា៥ឆ្នាំជាមួយ Chelsea ប៉ុន្តែ Delac បានត្រឹមលេងក្នុងលក្ខខណ្ឌខ្ចីជើងជាង១០ក្លឹបហើយមកដល់ពេលនេះ។ រដូវកាលជោគជ័យជាងគេរបស់អ្នកចាំទីកម្ពស់១.៩០ម៉ែត្ររូបនេះគឺលេងឲ្យ Sarajevo របស់អ៊ីស្រាអែលបាន២៦ប្រកួត និងលេងឲ្យ Royal Excel Mouscron របស់បែលហ្សិក២៨ប្រកួតកាលពីរដូវកាលមុន៕