ទោះបីជានៅសល់៥ប្រកួតទៀតក្ដី ប៉ុន្តែ Malaga ត្រូវកាត់ចេញពីក្របខ័ណ្ឌ La Liga ហើយក្រោយប្រកួតចាញ់ក្រុម Levante កាលពីយប់មិញបន្ទាប់ពីចំណាយពេល១០រដូវកាលរក្សាខ្លួននៅក្របខ័ណ្ឌកំពូលអេស្ប៉ាញ។
ការកាត់ចេញនេះមានន័យថា Malaga គឺជាក្រុមដំបូងគេបំផុតក្នុងចំណោមក្លឹបមកពីលីកកំពូលទាំង៥នៅអឺរ៉ុបដែលត្រូវជ្រុះចេញទៅលេងនៅលីគទី២ហើយយប់មិញពួកគេបានចាញ់ក្រុមLevante ក្នុងលទ្ធផល១ទល់០។
គ្រាប់បាល់របស់ Emmanuel Boateng នៅនាទី៩០+៣មានន័យថាក្រុមLevante រក្សាខ្លួននៅពីលើតំបន់កាត់ចោលតែប៉ុណ្ណោះមាន៣៤ពិន្ទុលើសក្រុមបាតតារាង Magala ១៧ពិន្ទុដែលកំពុងកាន់១៧ពិន្ទុក្នុងដៃក្រោយចាញ់ ២៤ប្រកួតឈ្នះ៤ប្រកួតនិងស្មើ៥ប្រកួត៕