ក្នុងបទសម្ភាសន៍មួយ ខ្សែការពារ Barcelona កីឡាករ Gerard Pigue បាននិយាយជាច្រើនទាក់ទង ទៅនឹងគ្រូបង្វឹកហើយអាជ្ញាកណ្ដាល ពិសេសគោលបំណងទៅថ្ងៃអនាគត។
ផ្ដល់បទសម្ភាសន៍ទៅ កាន់កាសែតជប៉ុន Soccer King, Pigue និយាយដូច្នេះ៖ ” ពួកយើងបានប្ដូរគ្រូបង្វឹកអស់ជាច្រើននាក់ និងច្រើនដងរួចមកហើយ យើងក៏បានទិញ និងលក់កីឡាករអស់ជាច្រើននាក់ដែរ។ ប៉ុន្តែទស្សនវិជ្ជារបស់ Barcelona នៅតែស្ថិតក្នុងក្លឹបនៅឡើយ។ យើងមិនចាំបាច់ផ្លាស់ប្ដូរនោះទេ ការមកដល់របស់ Valverde នឹងបន្ថែមការលើកទឹកចិត្តកាន់តែខ្ពស់”។
“ ទៅថ្ងៃអនាគតខ្ញុំនឹងមិនធ្វើជាគ្រូបង្វឹកទេ ខ្ញុំចង់ក្លាយជាប្រធានក្លឹប Barcelona វាជាក្ដីសុបិនរបស់ខ្ញុំ ពេលដែលខ្ញុំចូលនិវត្តន៍ ខ្ញុំចង់ធ្វើអ្វីដែលខ្ញុំអាចជួយក្លឹបដែលខ្ញុំស្រឡាញ់”។
“ លើសពីនេះ កីឡាករលេងក្នុងដំណែងការពារកណ្ដាល ក៏និយាយពីអាជ្ញាកណ្ដាលហើយស្នើឲ្យ FIFA ប្រើប្រាស់បច្ចេកវិទ្យាឲ្យបានច្រើនជាងនេះ៖” ប្រសិនបើជាប្រធាន FIFA ខ្ញុំនឹងប្ដូរ ប្រព័ន្ធអាជ្ញាកណ្ដាលទាំងអស់ អ្នកអាចឃើញថាពួកគេព្យាយាមធ្វើការងាររបស់ខ្លួនក្រោមសម្ពាធជាច្រើន។ ដើម្បីកាត់បន្ថយការប៉ះទង្គិចនិងរបួស, ខ្ញុំគិតថាយើងត្រូវប្ដូរឲ្យប្រសើរជាងនេះ ហើយចាប់ផ្ដើមប្រើបច្ចេកវិទ្យា”៕