គ្រូ​បង្វឹក​ Liverpool លោក Jurgen Klopp បាន​ស្ថិត​ក្នុង​ការ​ចាប់​អារម្មណ៍​ពី​ស្ដេច​ស​  Real Madrid ខណៈ​ដែល​ក្លឹប​មួយ​នេះ​កំពុង​ចង់​បាន​គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​មក​ជំនួស​ប្រសិន​បើ​ Zinedine Zidane អាច​នឹង​ចាក​ចេញ​នៅ​រដូវ​កាល​នេះ។

ទោះ​បី​ជា​នាំ​ក្លឹប​ប្រចាំ​ទី​ក្រុង​ម៉ាឌ្រីដ​រក្សា​ដង្ហើម​ក្នុង ​Champions League ហើយ​អាច​នឹង​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ ​​Real Madrid ដែល​បាត់បង់​ពាន​ក្នុង​ស្រុក​ក្រោម​ដៃ​ Barcelona អាច​នឹង​ធ្វើ​ឲ្យ​លោក ​Zidane មាន​អនាគត​ស្រពេចស្រពិល។

តាម​ប្រភព​ The Sun, ប្រសិនបើ  Zidane ចែក​ផ្លូវ​​គ្នា​ជាមួយ ​Real Madrid ក្លឹប​នៅ​អេស្ប៉ាញ​មួយ​នេះ​នឹង​រក​លោក​ Jurgen Klopp មក​ជំនួស។ ​ Klopp ស្ថិត​ក្នុង​រ៉ាដា​របស់​ Real ក្រោយ​សម្រេច​ស្នាដៃ​ជា​ច្រើន​ជាមួយ​ Dortmund ហើយ​បច្ចុប្បន្ន​លោក​កំពុង​នាំ ​Liverpool ពង្រឹង​ខ្លួន​នៅ​ Champions League ដោយ​ឈ្នះ​Man City ៣​ទល់​០​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ដែរ។

ចំណែក​Bayern Munich ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ចង់​បាន​គាត់​ទៅ​ដឹកនាំ​នៅ​រដូវ​កាល​ក្រោយ​ផង​ដែរ​ប៉ុន្តែ​ Real Madrid ដាក់​គាត់​ក្នុង​លេខ​រៀង​ទី​មួយ​។  Liverpool នឹង​ជួប​ជាមួយ ​Man City ក្នុង​ជើង​ទី​២​ពាន​ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ៍​នេះ​៕